ថ្ងៃ ពុធ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧

​ក្បែរ​ក្លៀក​សោះ ! ព័ស្តុតាង​បង្ហាញថា ម្ចាស់​រថយន្ត​ពាក់ព័ន្ធ​នឹង​ករណី​បាញ់បោះ​សេរី​ជិត​១០​គ្រាប់​នៅ​រាជធានី​ភ្នំពេញ​ទាំងយប់ គឺមាន​អាសយដ្ឋាន​ពិតប្រាកដ​នៅ​ភ្នំពេញ

​យោងតាម​ឯកសារ​ព័ស្តុតាង​ដែល​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​បានបង្ហាញ​ឲ្យ​ឃើញថា ម្ចាស់​រថយន្ត​ម៉ាក Lexus RX330 ពណ៌​ឈាមជ្រូក (​ក្រហម​ចាស់​) ពាក់​ស្លាក​លេខ​ព្រះសីហនុ 2A-5981 ពាក់ព័ន្ធ​នឹង​ករណី​បាញ់បោះ​សេរី​ជិត​១០​គ្រាប់​យ៉ាង​ទំនើង​ទាំងយប់​កាលពី​ថ្ងៃ​ម្សិលមិញ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​នោះ គឺ​ឈ្មោះ ទូច បូ​ភាព (Touch Bopheap) ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​អាសយដ្ឋាន​នៅផ្ទះ​លេខ​១០០E0 ផ្លូវ​លេខ​២១៤ ភូមិ​១១ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​លេខ​011030405 ។

​ព័ស្តុតាង​បានបង្ហាញ​ទៀតថា ពេល​សុំ​ធ្វើ​ប័ណ្ណ​សម្គាល់​យានយន្ត​ចុះ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ គឺ​ឈ្មោះ ទូច បូ​ភាព បានដាក់​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​លេខ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ តាមរយៈ​ការបញ្ជាក់​ចុះ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៥​របស់លោក​អនុសេនីយ៍ត្រី ង៉ែត រិ​ទ្ធា នគរបាល​ភូមិ​លេខ​៣ និង​លោក​អនុសេនីយ៍ទោ ថន ចំរើន នាយប៉ុស្តិ៍​នគរបាល​ស​ង្កា​ត់​លេខ​១ (​សរសេរ​ដាក់ឈ្មោះថា ទូ បូ​ភាព​) ។​

​លើសពីនេះ អនុលោម​តាម​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែល​ធ្វើ​ប​ច្ចប្ប​ន្ន​ភាព​នា​ឆ្នាំ​២០១៦​កន្លង​ទៅបាន​បង្ហាញថា លោក ទូច បូ​ភាព កើត​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​១៩៨២ មានឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​លេខ​០៤២៦ មាន​លេខ​កូដ​០៣០ អត្តលេខ​០៥-៨៩៩-៥០៨ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ (​ការិយាល័យ​សាលារៀន​ចិន ខិ ) ។

​ដូច្នេះ ព័ត៌មាន​តាមរយៈ​ព័ស្តុតាង​ប្រមូលបាន​នេះ​នឹង​អាច​ចាត់ទុកជា​ពន្លឺ ឬ​ជា​តម្រុយ​ឲ្យ​កងកម្លាំង​សមត្ថកិច្ច​ស៊ើបអង្កេត​ស្រាវជ្រាវ​បន្ថែម​ដើម្បី​ឈានទៅ​ចាប់ខ្លួន​ជនបង្ក​យកមក​ផ្តន្ទាទោស​តាមច្បាប់​ជាក់​ជាមិនខាន ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.