ថ្ងៃ ចន្ទ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

ស័ក្តិ​៥​ប៉េអឹម​ផ្ទៃ​ប្រទេស​ចំនួន​២​នាក់ ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ​

​យោងតាម​សំណើ​របស់​ឯកឧត្តម​នា​យ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ជា​ប្រមុខ​បានសម្រេច​លុបឈ្មោះ​នាយទាហាន​មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក (​ស័ក្តិ​៥) បម្រើ​ការងារ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចំនួន​២​នាក់ ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ​ជា​ស្ថាពរ ដោយ​អនុក្រឹត្យ​លេខ​៥៧៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៧ ។​

​ប៉េអឹម​ពាក់​ស័ក្តិ​៥​ចំនួន​២​នាក់ ដែល​ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ​នោះ គឺ​លោក​វរសេនីយ៍ឯក ស៊ិន ស៊ីថា អត្តលេខ​០០២១៨១ នាយការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​យុត្តិធម៌​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក​វរសេនីយ៍ឯក លន់ សំណាង អត្តលេខ​០២៣៤០៩ នាយ​លេខាធិការដ្ឋាន​នៃ​ស្នងការដ្ឋាន​ប្រភព​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។​

​ទោះយ៉ាងណា ក្រសួងការពារជាតិ​មិនបាន​បញ្ជាក់​អំពី​មូលហេតុ​ពិតប្រាកដ​ដែល​នាំ​ឲ្យ​ស័ក្តិ​៥​ប៉េអឹម​ផ្ទៃ​ប្រទេស​ទាំង​២​នាក់ ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ​នោះឡើយ ប៉ុន្តែ​គេ​គ្រាន់តែ​បានគិត​ប៉ាន់​ស្មានថា ទំនង​ជាមាន​កំហុស​ធ្ងន់ធ្ងរ​ទើប​ឈានដល់​ចំណាក់​ការ​ក្រសួងការពារជាតិ​ស្នើ​ឲ្យ​មានការ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ​បែបនេះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.