ថ្ងៃ អង្គារ ទី ២០ ខែ មិថុនា ឆ្នាំ ២០១៧

​ជិត​ច្បាស់​ហើយ ! MC Gregor ព្រម​ឡើង​សង្វៀន​ជាមួយ Floyd រង់ចាំតែ​ចម្លើយ​ពី Floyd ថា OK ប៉ុណ្ណោះ​

​កន្លងមក​ធ្លាប់តែ​ឃើញ​កីឡា​ករទាំង​២​នេះ បោះពាក្យ​សម្តី​ឲ្យ​គ្នា​ទៅវិញទៅមក តាម​បណ្តាញ​សង្គម Instagram របស់ខ្លួន តែ​ពេលនេះ​អ្វីៗ​ដែល​ដែល​ប្រិយមិត្ត​សង្ឃឹមទុក​ជិត​ក្លាយជា​ការពិតហើយ ។​

​ជំនួប​រវាង​អ្នក​ប្រដាល់​មិនដែល​ចាញ់​របស់​អាមេរិក Floyd Mayweather និង​ម្ចាស់​ជើងឯក​ខ្សែក្រវ៉ាត់ UFC សញ្ជាតិ អៀក​ឡង់ Conor MC Gregor ជិត​ក្លាយជា​ការពិតហើយ បន្ទាប់ពី MC Gregor យល់ព្រម​ចុះកិច្ចសន្យា​ឡើង​សង្វៀន​ប្រកួត​ជាមួយ Floyd រួចរាល់ ។ 

​ក្នុងពេល​នោះដែរ ប្រធាន UFC លោក Dana White បាន​និយាយថា «​ខាង MC Gregor បាន​យល់ព្រម​ចុះកិច្ចសន្យា​ក្នុងជំនួប​ជាមួយ Floyd រួចរាល់​ហើយ នៅឡើយ​តែ​ភាគី​ខាង Floyd ទេ​ដែល​មិនទាន់បាន​ចុះកិច្ចសន្យា​ព្រម​ប្រកួត​ជាមួយ MC Gregor ។ 

​ដូច្នេះ​ប្រសិនបើ Floyd ព្រម​ចុះកិច្ចសន្យា​ក្នុងការ​ប្រកួត​នេះ​មែន នោះ​ជំនួប​រវាង​អ្នក​ទាំងពីរ នឹង​កើតឡើង​ក្នុងពេល​ខាងមុខ​ឆាប់ៗ​នេះជាក់​ជាមិនខាន ខណៈ​កន្លងមក Floyd ធ្លាប់​និយាយថា ខ្លួន​នឹងធ្វើ​ការប្រកួត​ជាមួយ MC Gregor ប្រសិនបើ​ទឹក​លុយ​ដល់ ៕

ប្រភព៖​ Dailymail

អត្ថបទពាក់ព័ន្ធ

យោងតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មាន Mirror របស់អង់គ្លេស កាលពីថ្ងៃទី០៣ ខែឧសភាកន្លងទៅថ្មីៗនេះ បានឲ្យដឹងថា កំពូលអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather បានសារភាពថាខ្លួនអាចនឹងប្រកួតចាញ់ កីឡាករ UFC Conor McGregor នៅពេលការប្រកួតកើតឡើងនៅពេលខាងមុខឆាប់ៗ ។

Floyd គឺជាកំពូលកីឡាករប្រដាល់សកលសេរីម្នាក់ដ៏ល្បីឈ្មោះរបស់សហរដ្ឋអាមេរិក។ តាំងពីចាប់អាជីពជាអ្នកប្រដាលមក Floyd មិនដែលស្គាល់ពាក្យថាចាញ់ទេនៅលើសង្វៀនប្រកួត សូម្បីតែស្តេចប្រដាល់ហ្វីលីពីន Manypacio ក៏ធ្លាប់ចាញ់ពិន្ទុក្រោយកណ្តាប់ដៃរបស​​គេដែរ ។

ចំណែកកីឡាករ Conor McGregorអ្នកប្រដាល់ UFC ឯណេះវិញ ជាកីឡាករមួយរូបដែលមានកណ្តាប់ដៃធ្ងន់ ការវាយដៃគូប្រកួតបានរហ័ស និងច្បាស់ៗ ហើយការប្រកួតនៅក្នុងទ្រុងរបស់គេម្តងៗសឹងតែឈ្នះគ្រប់ការប្រកួតទៅហើយ ។

កំពូលកីឡាករប្រដាល់ទាំងពីររូបនេះត្រូវបានគេរំពឹងថា នឹងឡើងសង្វៀនប្រកួតជាមួយគ្នានៅថ្ងៃខាងមុខឆាប់ៗ មូលហេតុដោយសារ Floyd Mayweather ធ្លាប់ប្រកាសថា រូបគេនឹងប្រកួតជាមួយ McGregor ដោយសារតែកីឡាកររូបនេះនៅក្មេងខ្លួនច្រើនឆ្នាំ ហើយ Floyd បានបន្ថែមទៀតថា ការប្រកួតនឹងកើតឡើងឆាប់ប្រសិនបើការប្រកួតនេះ ហ៊ានឲ្យតម្លៃខ្លួនគេខ្ពស់ ។

ផ្ទុយទៅវិញ McGregor កីឡាករ UFC ម្នាក់នេះពិតជាចង់ប្រកួតជាមួយ Floyd ខ្លាំងណាស់ ក្នុងក្របខ័ណ្ឌប្រដាល់សកលសេរី ទោះបីជាគេជាអ្នកប្រដាល់ UFC ក៏ដោយ ។ កន្លងមកនេះ McGregor បានចេញវីដេអូឃ្លីបមួយកំពុងធ្វើការហ្វឹកហាត់សម្រកទម្ងន់ ដើម្បីយកកីឡូស្មើនឹង Floyd ធ្វើការប្រកួតឆាប់នៅពេលខាងមុខនេះ ហើយគេបាននិយាយក្នុងឃ្លីបនោះទៀតថា បើមិនបានប្រកួតជាមួយ Floyd ក៏ប្រកួតជាមួយ Manypacio ដែរ ។

ងាកមកមើលប្រវត្តិខ្លះៗរបស់កំពូលអ្នកប្រដាល់ទាំងពីរនាក់នេះវិញ 
Floyd Wayweather មានអាយុ ៣៩ឆ្នាំ ក្នុងអាជីពជាអ្នកប្រដាល់សកលសេរី ធ្លាប់ប្រកួតបាន៤៩ដង ឈ្នះទាំង៤៩ដង ផ្តួលដៃគូឲ្យន្លប់់នៅលើសង្វៀនចំនួន២៦ដង មិនធ្លាប់ស្មើ ហើយក៏មិនមានប្រវត្តិចាញ់ដែរ ។

ចំណែកឯអ្នកប្រដាល់ UFC កីឡាករ McGregorវិញ មានអាយុ២៨ឆ្នាំ ធ្លាប់ប្រកួតបាន២២លើក ក្នុងនោះឈ្នះ១៩លើក  ចាញ់់៣លើក និងផ្តួលដៃគូប្រកួតនៅលើសង្វៀនឲ្យចុះចាញ់ចំនួន១៧លើក ដោយឡែកប្រវត្តិស្មើមិនធ្លាប់មានទេ ៕

 

 

 

 

 

 

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.