ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ កញ្ញា ឆ្នាំ ២០១៧

AS Monaco​​ លុត​ Saint-Etienne ២ទល់នឹង០ ឈ្នះ​ពាន​លើក​ទី​៨ ក្រោយ​ខកខាន​អស់​រយៈពេល​១៧​ឆ្នាំ​

AS Monaco បាន​យកឈ្នះ Sint-Etienne ក្នុង​លទ្ធផល​២​ទល់នឹង​០ នៅ​ទឹកដី Stade Louis II របស់ខ្លួន កាលពីថ្ងៃពុធ ​រាត្រី​រំលងអធ្រាត្រ វេលា​ម៉ោង​២​និង​០០​នាទី​ទៀបភ្លឺ ។ ២​គ្រាប់​ដ៏​សំខាន់​របស់​ Monaco ដែល​ស៊ុត​ប​ញ្ជូ​ល​ទី​ដោយ កីឡាករ​វ័យក្មេង Kylian Mbappe និង Valere Germanin ។ 

​អ្វីដែល​អស្ចារ្យ​នោះ គឺ​ជ័យជម្នះ​យប់មិញ​នេះ ​គឺជា​ការទន្ទឹងរង់ចាំ​អស់​រយៈពេល​១៧​ឆ្នាំ​ហើយ ដើម្បី​ក្រសោប​តំណែង​ជើងឯក​លី​គ​កំពូល​បារាំង​ជា​លើក​ទី​៨​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ។​

​មកទល់ពេលនេះ Monaco ឆ្លងកាត់​ការប្រកួត​៣៧​លើកមកហើយៗ មាន​៩២​ពិន្ទុ នៅ​ពីលើ​ក្រុម​ចំណាត់ថ្នាក់​ទី​២ Paris Saint Germains ចំនួន​៦​ពិន្ទុ ដែល​លទ្ធផល​នេះ​បញ្ជាក់ថា Monaco ឈ្នះ​ពាន​មុន​បញ្ចប់​រដូវ​កាល ខណៈ​ការប្រកួត​នៅតែ​មួយ​ជើង​ទៀត​នឹង​បិទ​រដូវ​កាល (២០១៦-២០១៧) នេះ​។​

​គួរបញ្ជាក់​ផងដែរ​ថា កីឡាករ​ដែល​ធ្លាប់​លើក​ពាន លី​គ​កំពូល​របស់​បារាំង​ជាមួយ Monaco កាលពី​អំឡុង​ឆ្នាំ​២០០០ ហើយ​នៅមាន​ឱកាស​ឈ្នះ​ពាន​រដូវ​កាល​នេះ​ជាមួយ Monaco​ម្តងទៀត ក្នុងនោះ​នៅមាន​កីឡាករ David Trezeguet , Willy Sagnol អ្នកចាំទី Fabien Barthez ៕

ប្រភព៖ BBC

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.