ថ្ងៃ អង្គារ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៧

​សព្វាវុធ​នៅក្នុង​អាស៊ាន ! ប្រទេស​ចំនួន​៥​ជា​សមាជិក​អាស៊ាន​ដែលមាន​រួចហើយ និង​ត្រៀម​មាន​នាវាមុជទឹក​នាពេលខាងមុខ​ឆាប់ៗ​

​មិន​ត្រឹម​បណ្តា​ប្រទេស​មហាអំណាច​ប៉ុណ្ណោះ​ទេ​ដែល​កំពុង​រត់ប្រណាំង​ប្រជែង​សព្វាវុធ​យ៉ាង​ស្វិតស្វាញ​នោះ គឺ​សូម្បីតែ​បណ្តា​ប្រទេស​មាន​លុយកាក់​មួយចំនួន​ឋិត​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​-ASEAN) ក៏បាន និង​កំពុង​ប្រកួត និង​សម្ញែង​នូវ​សព្វាវុធ​ដ៏​ខ្លាំងក្លា​ណាស់ដែរ ជាពិសេស​បណ្តា​ប្រទេស​ចំនួន​៥​កំពុង​ចាប់អារម្មណ៍ និង​ធ្វើ​ទំនើបកម្ម​យ៉ាងសកម្ម​ទៅលើ​ការបញ្ជាទិញ​នាវាមុជទឹក​រៀងៗ​ខ្លួន ជាអាទិ៍ ៖

Dtn7.com Photos's photo.

១-​ប្រទេស​វៀតណាម ៖ មាន​នាវាមុជទឹក​ចំនួន​៦​គ្រឿង​ប្រភេទ Kilo-class ដែល​បញ្ជា​ទិញ​ពី​ប្រទេស​រុស្ស៊ី ។​

Dtn7.com Photos's photo.

២-​ប្រទេស​សិង្ហ​បុរី ៖ មាន​នាវាមុជទឹក​សរុប​ចំនួន​៦​គ្រឿង ដែល​ក្នុងនោះ​ចំនួន​៤​គ្រឿង​បាន​បញ្ជា​ទិញ​ពី​ប្រទេស​អាល្លឺម៉ង់ និង​មិនតែប៉ុណ្ណោះ សិង្ហ​បុរី​បាន​បញ្ជា​ទិញ​នាវាមុជទឹក​ប្រភេទ​ថ្មី​ទំនើប 218SG ចំនួន​២​គ្រឿង​ទៀត​ពី​អាល្លឺម៉ង់ សម្រាប់​អភិវឌ្ឍន៍​វិស័យ​កងទ័ពជើងទឹក​រប​ស់​ខ្លួន​នៅ​ឆ្នាំ​២០២០​ខាងមុខ ។​

Dtn7.com Photos's photo.

Dtn7.com Photos's photo.

៣-​ប្រទេស​ឥណ្ឌូនេស៊ី ៖ មាន​នាវាមុជទឹក​សរុប​ចំនួន​៥​គ្រឿង ដែល​ក្នុងនោះ​ចំនួន​២​គ្រឿង​កំពុងដំណើរការ​ឈ្មោះ KRI Cakra និង​ឈ្មោះ KRI Nanggala ដែល​ទិញ​ពី​អាល្លឺម៉ង់​, ២​គ្រឿង​កំពុង​ហ្វឹកហាត់​ឈ្មោះ KRI Nagapasa និង​ឈ្មោះ KRI Ardadedali ដែល​ទិញ​ពី​កូរ៉េខាងត្បូង និង​១​គ្រឿង​ទៀត​ឈ្មោះ KRI Alugoro កំពុង​សាងសង់ ។​

Dtn7.com Photos's photo.

Dtn7.com Photos's photo.

៤-​ប្រទេស​ម៉ាឡេស៊ី ៖ មាន​នាវាមុជទឹក​សរុប​ចំនួន​២​គ្រឿង​ប្រភេទ Scorpene-class ដែល​បញ្ជា​ទិញ​ពី​ប្រទេស​បារាំង ។​

Dtn7.com Photos's photo.

Dtn7.com Photos's photo.

៥-​ប្រទេស​ថៃ ៖ ថៃ​ពី​អតីតកាល​ធ្លាប់មាន​នាវាមុជទឹក​ចំនួន​៤​គ្រឿង ឈ្មោះ Matchanu-class ទិញ​ពី​ប្រទេស​ជប៉ុន នា​អំឡុង​ឆ្នាំ​១៩៣៦-១៩៣៨ និង​សព្វថ្ងៃ​ក្លាយជា​អេតចាយ​ហើយ ។ បច្ចុប្បន្ន ប្រទេស​ថៃ​បាន​បញ្ជា​ទិញ​នាវាមុជទឹក​ចំនួន​៣​គ្រឿង​ពី​ប្រទេស​ចិន ដែល​ក្នុងនោះ​ចំនួន​១​គ្រឿង​ឈ្មោះ S26T បាន​ចុះកិច្ចសន្យា​រួចរាល់​ហើយ ដែលជា​នាវាមុជទឹក​ធ្វើ​ទំនើបកម្ម​ពី​នាវាមុជទឹក​ប្រភេទ Yuan-class (Type 041) របស់​ចិន សម្រាប់​បម្រើ​ឲ្យ​វិស័យ​កងទ័ពជើងទឹក​ព្រះរាជាណាចក្រ​ថៃ​នៅ​ឆ្នាំ​២០២៣​ខាងមុខ ៕​

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.