ថ្ងៃ ពុធ ទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧

Real Madrid លុត Celta vigo ឡើងឈរ​កំពូល​តារាង La Liga

​កាលពី​យប់មិញ​នេះ Real Madrid បាន​លុត​ម្ចាស់ផ្ទះ Celta vigo យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ៤​ទល់នឹង​១។លទ្ធផល​ដ៏​ជាទី​គាប់ចិត្ត​នេះ អាច​បញ្ចាក់​បាន​ថា Real Madrid នៅសល់​តែមួយ​ជំហាន​ទៀត​ទេ នឹង​គ្រង​តំណែង​ជើងឯក La Liga ប្រចាំ​រដូវ​កាល (២០១៦-២០១៧) នេះហើយ ។​

​ជំនួប​យប់មិញ​នេះ​បើកឆាក​ទើបតែ​បាន​១០​នាទី Cristiano Ronaldo បាន​ទាត់​បំប៉ោង​សំណាញ​ទី​របស់​ម្ចាស់ផ្ទះ Celta vigo បានសម្រេច ជាហេតុ​ធ្វើ​ឲ្យ Real Madrid នាំមុខ​១​គ្រាប់​មុន​នៅ​ដើមតង់​ទី​១ ។ លុះ​ចូលដល់​ដើមតង់​ទី​២ Ronaldo ដដែល​រកបាន​១​គ្រាប់​ទៀត​ឲ្យ Real Madrid នៅ​នាទី​៤៨ ដែលជា​បាល់​ដាច់​មួយ​ស្មើ​ជាមួយ​អ្នកចាំទី​Celta ។​

​ចូលដល់​នាទី​៦២ កីឡាករ​របស់​ម្ចាស់ផ្ទះ Lago Aspas ត្រូវ​ទទួលបាន​កាត​ក្រហម​បណ្តេញ​ចេញពី​ទីលាន​ប្រកួត ធ្វើ​ឲ្យ Celta Vigo សល់​កីឡាករ​ត្រឹមតែ​១០​នាក់​ប៉ុណ្ណោះ​សម្រាប់​តទល់​នឹង Real Madrid ។ តែ​ទោះជា​យ៉ាងណាក៏ដោយ​នៅ​នាទី​៦៩ កីឡាករ John Guidetti ជួយ​ឲ្យ Celta Vigo វាយបក​បាន​១​គ្រាប់​វិញ ដោយ​ស៊ុត​បាល់​មួយ​ជើង​ពី​ចម្ងាយ​បំប៉ោង​សំណាញ់​ទី Real Madrid បានសម្រេច ។

លទ្ធផល ២​ទល់នឹង​១​នេះ មិនទាន់បាន​បញ្ចប់​នៅឡើយ​ទេ ពោលគឺ Real Madrid បំប៉ោង​សំណាញ់​ទី Celta Vigo បាន​២​គ្រាប់​ទៀត ដែលជា​ការ​ស៊ុត​បញ្ចូល​ទី​ដោយ Benzema នៅ​នាទី​៧០ និង​គ្រាប់​ចុងក្រោយ ស៊ុត​ដោយ Tonni Kroos នៅ​ចុង​ម៉ោង​នាទី​៨៨ ។ លទ្ធផល​៤​ទល់នឹង​១​នេះ​នៅ​បន្ត​រហូតដល់​នាទី​៩០+៣ ទើប​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​តែម្តង ។​

​ជ័យជម្នះ​ដ៏​សំខាន់​នេះ ធ្វើ​ឲ្យ Real Madrid គ្រង​តំណែង​កំពូល​តារាង ជំនួស Barcelona វិញ​ម្តង នៅ​សប្តាហ​ទី​៣៧ ដែលមាន​៩០​ពិន្ទុ ក្នុង​ដៃ ខណៈ​ក្រុម​ចំណាត់ថ្នាក់​ទី​២ Barcelona មាន ៨៧​ពិន្ទុ ។

​គួរបញ្ជាក់​ផងដែរ​ថា ក្របខ័ណ្ឌ La Liga មានតែ​៣៨​សប្តាហ៍​ប៉ុណ្ណោះ​នឹង​បញ្ចប់​រដូវ​កាល​(២០១៦-២០១៧)​នេះ ខណៈ​ក្រុម​ចំណាត់ថ្នាក់​លេខ​១ Real Madrid ប្រកួត​បាន​៣៧​សប្តាហ៍​មកហើយ ស្របពេល ក្រុម​ចំណាត់ថ្នាក់​លេខ​២ Barcelona ក៏បាន​៣៧​សប្តាហ៍​ដូចគ្នា ។

ដូច្នេះ​មានន័យថា នៅ​សប្តាហ៍​ក្រោយ Real Madrid យកតែ​១​ពិន្ទុ ពី Malaga ក៏​អាច​លើក​ពាន La Liga បានដែរ ព្រោះ​សប្តាហ៍​ទី​៣៧​នេះ គេ​លើស​ក្រុម​ចំណាត់ថ្នាក់​ទី​២ ដល់​ទៅ​៣​ពិន្ទុ​ទៅហើយនោះ ។

ប៉ុន្តែ ប្រសិនបើ Real ចាញ់​នៅ​សប្តាហ៍​ទី​៣៨ ហើយ Barcelona ឈ្នះ Eibar វិញ​នោះ មានន័យថា ពិន្ទុ​របស់គេ​ទាំង​២​គឺ​ស្មើគ្នា នោះ Barcelona នឹង​ក្លាយជា​ជើងឯក La Liga ដោយ​ធ្វើតាម​រូបមន្ត Head-to-head ដែលជា​ច្បាប់​របស់​បាល់ទាត់ ៕  

ប្រភព៖BBC

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.