ថ្ងៃ អង្គារ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៧

​មន្ត្រី​សង្ឃ​ទី​ព្រះ​រាជាគណៈ គណៈមហានិកាយ​១១​អង្គ ទទួលបាន​ការតែងតាំង និង​ដំឡើង​ទី​

​យោងតាម​សេចក្តី​ក្រាបប​ង្គំ​ទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ក្នុង​ព្រះបរមនាម និង​តាម​ព្រះរាជ​ត្រាស់បង្គាប់​របស់​អង្គ​ព្រះមហាក្សត្រ បាន​ចុះហត្ថលេខា​នៅលើ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៧/៣១៤ ចុះ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៧ ត្រាស់បង្គាប់​តែងតាំង និង​ដំឡើង​ទី​មន្ត្រី​សង្ឃ​ទី​ព្រះ​រាជាគណៈ គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​១១​អង្គ ដូចខាងក្រោម ៖

១-​ព្រះ​សិរី​សម្មតិ​វង្ស លន់ សុគន្ធា ព្រះ​រាជាគណៈ​ថ្នាក់​ត្រី ឡើង​ទី​ជា​ព្រះ​ឃោស​ធម្ម ព្រះ​រាជាគណៈ​ថ្នាក់​ទោ

 

២-​ព្រះ​វិន័យ​មុនី ទេព ផាន ព្រះ​រាជាគណៈ​ថ្នាក់​ចត្វា ឡើង​ទី​ជា​ព្រះ​សិរី​សម្មតិ​វង្ស ព្រះ​រាជាគណៈ​ថ្នាក់​ត្រី 

៣-​ព្រះ​ញាណ​វិជ្ជា ជួន សាវឿន ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ឡើង​ទី​ជា​ព្រះ​វិន័យ​មុនី ព្រះ​រាជាគណៈ​ថ្នាក់​ចត្វា 

៤-​ព្រះ​ភិក្ខុ​សុន្ទរ​ប្ប​ញ្ញោ សឿ ជា ឡើង​ទី​ជា​ព្រះ​អាយុវឌ្ឍន​វង្ស ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស​

៥-​ព្រះគ្រូ​សិរិ​មង្គល​មុនី ឡា​ច ថា​ន់​ភិរម្យ ឡើង​ទី​ជា​ព្រះ​ញាណ​វិជ្ជា ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស​

៦-​ព្រះគ្រូ​ទេព​វិជ្ជា សែម ប៉ិច ឡើង​ទី​ជា​ព្រះ​ធម្មចក្ក​កវី​វង្ស ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស​

៧-​ព្រះគ្រូ​ធម្ម​បញ្ញា វ័​ន្ត វ​ណ្ណោ ឡើង​ទី​ជា​ព្រះ​ឃោស​មុនី​វង្ស ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស​

៨-​ព្រះ​ភិក្ខុ​មុនី​បា​លោ ជួន កក្កដា ឡើង​ទី​ជា​ព្រះ​ធម្ម​វិជ្ជា ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស​

៩-​ព្រះ​ភិក្ខុ​ពុទ្ធរ​ក្ខិ​តោ គាន សារ៉ាត់ ឡើង​ទី​ជា​ព្រះ​រតន​វិសុទ្ធិ​វង្ស ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស​

១០-​ព្រះ​ភិក្ខុ​ឧ​ត្ត​ម​ប្ប​ញ្ញោ សួង វីរៈ ឡើង​ទី​ជា​ព្រះ​រតន​ឧ​ត្ត​ម ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស​

១១-​ព្រះ​ភិក្ខុ​ចក្ខុ​សំ​វរោ វ៉េង វុទ្ធី ឡើង​ទី​ជា​ព្រះព្រហ្ម​បញ្ញា ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.