ថ្ងៃ ពុធ ទី ១៧ ខែ ឧសភា ឆ្នាំ ២០១៧

​អាចទៅរួច​ទេ ! Celta Vigo ចង់​ផ្តួល Real Madrid​ ក្នុងយប់នេះ  ដូច​ផ្តួលនៅពាន Copa del Rey 

​នៅ​រាត្រី​រំលងអធ្រាត្រ​យប់​នេះ Celta Vigo និង​បើក​កីឡដ្ឋាន Estadio Municipal de Balaidos របស់ខ្លួន​ស្វាគមន៍ ស្តេច​ស Real Madrid នៅវេលា​ម៉ោង ២​និង​០០​នាទី ទៀប​ភ្លី ។​

Dtn7.com Photos's photo.

​ក្នុងការ​ប្រកួត​យប់​នេះ​ប្រសិនបើ Real Madrid អាច​យកឈ្នះ ម្ចាស់ផ្ទះ Celta Vigo បាន​ពិតមែន នោះ Real Madrid និង​ឈរលើ​កំពូល​តារាង La Liga ជំនួស Barcelona វិញ​ម្តង ខណៈ​ការប្រកួត​របស់គេ​នៅសល់​២​ប្រកួត​ក្នុង​ដៃ​ទៀត​ទាំង​ប្រកួត​យប់​នេះ ខណៈ Barcelona នៅសល់តែ ១​ប្រកួត​ក្នុង​ដៃ​ទៀត​នឹង​គ្រប់​សប្តាហ៍​ទី​៣៨ ដែលជា​សប្តាហ៍​ចុងក្រោយ របស់ Legaue La Liga ប្រចាំ​រដូវ​កាល (២០១៦-២០១៧) ។​

Dtn7.com Photos's photo.

​គួររំលឹក​ផងដែរ​ថា កាលពី​ខែមករា​កន្លងមក Celta Vigo បានធ្វើ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដោយ​យកឈ្នះ Real Madrid ក្នុង​ក្របខ័ណ្ឌ​ពាន Copa del Rey ជើង​ទី​១ ក្នុង​លទ្ធផល ២​ទល់នឹង​១ និងជើងទី២ ស្មើ ២ទល់នឹង២ ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ លទ្ធផល​នេះ​អាច​បញ្ជាក់បាន​ថា Celta Vigo មាន​សមត្ថភាព​បង្ក​ការលំបាក​ដល់ Real Madrid បើទោះបីជា​ក្រុម​លោក Zinedine Zidane កំពុង​ឡើង​ជើង​ក៏ដោយ ​។

Dtn7.com Photos's photo.

Dtn7.com Photos's photo.

លើសពីនេះ មុន​កា​រប​ក្រ​កួត​ឈាន​មកដល់ អ្នកចាត់ការ Celta Vigo លោក Berizzo បាន​ថ្លែងថា «​ការប្រកួត​ក្នុង​ទឹកដី​របស់លោក​ក្នុង​យប់​នេះ គឺជា​ករ​ប្រកួត​ដ៏​អស្ចារ្យ​មួយ បើទោះបីជា​ក្រ​កួត​បង្គ្រប់កិច្ច​របស់​ក្រុម​លោក​ក៏ដោយ តែ Cetla នឹង​បង្ហាញ​ភាពខ្លាំង​ក្លា ឲ្យ​ដូច​កាល​ប្រកួត​ទល់នឹង Real នៅ Copa del Rey អ៊ីចឹង​» ។ 

Dtn7.com Photos's photo.

​ទន្ទឹមនឹងនេះ លោក Zidane ក៏បាន​បន្ថែម​ដែរ​ថា «​ការប្រកួត​យប់​នេះ មិន​ងាយស្រួល​ឡើយ​សម្រាប់​ក្រុម​របស់លោក ព្រោះ Celta Vigo ជា​ក្រុម​មួយ​ល្អ ហើយ​ពួកគេ​នឹង​លេង​ប្រកបដោយ​វិជ្ជាជីវៈ ពោលគឺ​មិនមែន​ចូល​ម​កាន់ការ​ប្រកួត​នេះ​ក្នុង​លក្ខណៈ​បង្គ្រប់កិច្ច​នោះឡើយ​» ។​

Dtn7.com Photos's photo.

​គួរបញ្ជាក់​ផងដែរ​ថា ៥​ប្រកួត​ចុងក្រោយ​របស់​ក្រុម​ភ្ញៀវ Real Madrid ក្នុងនោះ គេ​ឈ្នះ ៤​ប្រកួត និង​ចាញ់​១​ប្រកួត ចំណែកឯ​៥​ប្រកួត​ចុងក្រោយ​របស់​ម្ចាស់ផ្ទះ Celta Vigo វិញ​ក្នុង​នោះគេ ចាញ់​៤​ប្រកួត និង​ស្មើ​១​ប្រកួត ពោលគឺ​៥​ប្រកួត​ចុងក្រោយ​នេះ គេ​មិនទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​ម្តងណា​ឡើយ ៕​

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Dtn7.com Photos's photo.

ប្រភព៖​ Marca

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.