ថ្ងៃ អាទិត្យ ទី ២១ ខែ ឧសភា ឆ្នាំ ២០១៧

​សងសឹក ? កូនប្រុស Osama bin Laden ប្រកាស​វាយប្រហារ​អាមេរិក និង​សម្ព័ន្ធមិត្ត​សងសឹក​ឲ្យ​ឪពុក 

​គេហទំព័រ​សារព័ត៌មាន Independent របស់​អង់គ្លេស​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ដោយ​ដកស្រង់​ពី​ប្រភព​របស់​អតីត​ភ្នាក់ងារ​ស៊ើបការណ៍​ពិសេស FBI បាន​ឲ្យ​ដឹងថា កូនប្រុស​ម្នាក់​របស់​ស​ព Osama bin Laden អតីត​មេដឹកនាំ​ក្រុម​ភេរ​វករ Al-Qaeda បានប្រកាស​សាជាថ្មី​ក្នុងការ​រៀបចំ​ថែ​ន​ការវាយប្រហារ​ទៅលើ​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​សងសឹក​ឲ្យ​ឪពុក​របស់ខ្លួន ព្រម​ជាមួយនឹង​ការត្រៀមខ្លួន​ក្លាយជា​មេដឹកនាំ​ថ្មី​នៃ​ក្រុម Al-Qaeda តែម្តង ។​

​យុវជន​ដែលជា​ទាហាន និង​ត្រូវជា​កូនប្រុស​របស់​សព Osama bin Laden អតីត​មេដឹកនាំ​ក្រុម Al-Qaeda ឈ្មោះ Hamza bin Laden អាយុ​២៨​ឆ្នាំ ធ្លាប់​ត្រូវបាន​ឪពុក​របស់ខ្លួន​កាល​នៅ​រស់រានមានជីវិត​ប្រកាសថា នឹង​ក្លាយជា​អ្នកដឹកនាំ​បន្តវេន​ក្រុម​ភេរ​វករ Al-Qaeda ។ Hamza bin Laden ធ្លាប់បាន​បង្ហាញ​មុខមាត់​ជា​ច្រើនដង​តាមរយៈ Video Clip របស់​ក្រុម Al-Qaeda ជាមួយនឹង​ការ​កាន់​អាវុធ​ជាប់​ខ្លួន​តាំងពី​នៅ​វ័យក្មេង​មកម្ល៉េះ ។​

Dtn7.com Photos's photo.

​សំឡេង​របស់ Hamza bin Laden ត្រូវបាន​គេ​អះអាងថា មាន​ភាពស្រដៀងគ្នា​ខ្លាំង​ទៅនឹង​សំឡេង​របស់ Osama bin Laden ដែលជា​ឪពុក ។ ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ខ្សែអាត់​សំឡេង​ចំនួន​៤​របស់ Hamza bin Laden ត្រូវបាន​ក្រុម Al-Qaeda បញ្ចេញ​ឲ្យ​ដឹង​អំពី​ផែនការ​វាយប្រហារ​ទៅលើ​បណ្តា​ប្រទេស​លោកខាងលិច ដើម្បី​សងសឹក​ឲ្យ​ឪពុក​របស់ខ្លួន ។​

Dtn7.com Photos's photo.

Osama bin Laden កើតមក​ក្នុង​ត្រកូល​មហាសេដ្ឋី​មួយ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត និង​បាន​ក្លាយជា​មេដឹកនាំ​ក្រុម Al-Qaeda តាំងពី​ឆ្នាំ​១៩៨៨ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​ទាហាន​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​នា​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១១ ក្នុង​ជន្មាយុ​៥៤​ឆ្នាំ ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.