ថ្ងៃ អង្គារ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៧

​កៅអី T0p4 កាន់តែ​ក្តៅ​ហើយ ! Man City ឡើង​លេខ​៣​បានសម្រេច ក្រោយ​ឈ្នះ West Brom ៣​ទល់​១ ខណៈ Arsenal លុត Sunderland ២​ទល់នឹង​០

Manchester City បាន​៣​ពិន្ទុ​ពី West Brom ក្រោយ​ឈ្នះ​៣​ទល់នឹង​១ កាលពី​យប់មិញ​នៅ​ទឹកដី Etihad របស់ខ្លួន ។​

៣​គ្រាប់​របស់​ម្ចាស់ផ្ទះ Man City យប់មិញ​នេះ​រកបាន​ដោយ​កីឡាករ​៣​នាក់ ដែល​ក្នុងនោះ គ្រាប់​ទី​១​រកបាន​ដោយ Gabriel Jesus នៅ​នាទី​២៧ និង​បាន​២​នាទី​បន្ទាប់  De Bruyne រកបាន​១​គ្រាប់​ទៀត​ជួយ​ឲ្យ Man City នាំមុខ West Brom ២​ទល់នឹង​០ នៅ​តង់​ទី​១ ប៉ុន្តែ​២​គ្រាប់​នេះ​មិនទាន់​គ្រប់គ្រាន់​សម្រាប់ Man City នៅឡើយ​ទេ ពោលគឺ​ចូលដល់​តង់​ទី​២ នាទី​៥៧ Yaya Toure រកបាន​១​គ្រាប់​ទៀត​ឲ្យ Man City  លុះដល់​ចុង​ម៉ោង Hal Robson-kanu របស់ West Brom វាយបក​បាន​១​គ្រាប់​វិញ​នៅ​នាទី​៨៧ ។

ចូលដល់​នាទី​៩០+៤ អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត ដូច្នេះ​លទ្ធផល​កាត់សេចក្តី Man City ឈ្នះ ៣​ទល់នឹង​១ ។​

៣​គ្រាប់​ផ្តួល West Brom យប់មិញ​នេះ​នាំ​ឲ្យ Man City វិល​ទៅកាន់​ចំណាត់ថ្នាក់​លេខ​៣​ជំនួស Liverpool វិញ​ម្តង​ក្នុង​ក្របខ័ណ្ឌ Premier League ។  ដូច្នេះ ក្នុងការ​ប្រកួត​ចុងក្រោយ​ប្រចាំ​រដូវ​កាល (២០១៦-២០១៧)​នេះ Man City ត្រូវការ​ត្រឹម​១​ពិន្ទុ ពី​Watford ដើម្បី​យក​កៅអី​ឆ្លង​ចូល​ពូ​ល UEFA Champions League និង​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣ ពីលើ Liverpool និង Arsenal ។​

​ចំណែកឯ​១​គូ​ទៀត​រវាង Arsenal និង Sunderland ក្នុងនោះ Arsenal បាន​យកឈ្នះ Sunderlan ២​ទល់នឹង​០ នៅ​ទឹកដី Emirates Stadium ។ ២​គ្រាប់​របស់ Arsenal សុទ្ធតែ​ជាការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ​ឆ្នើម Alexis Sanchez នៅ​នាទី​៧២ និង ៨១ ។

នៅ​មួយ​ប្រកួត​ចុងក្រោយ ថ្ងៃអាទិត្យ​នេះ​រវាង Man City , Arsenal  និង Liverpool សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា​ដើម្បី​បាន​កៅអី Champions League ប៉ុន្តែ Arsenal ហាក់​ចាញ់​ប្រៀប​គេ ពោលគឺ​បើ Man City និង Liverpool បាន​៣​ពិន្ទុ ពី​ដៃគូ​ប្រកួត​ដូចគ្នា​មែន នោះ Arsenal និង​គ្មាន​ឱកាស​បាន​កៅអី Champions League ទេ  ទោះបីជា​ឈ្នះ​ក្នុង​សប្តាហ៍​នេះ​ទៀត​ក៏ដោយ ៕​

ប្រភព ៖ Dailymail

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.