ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ កញ្ញា ឆ្នាំ ២០១៧

ឆ្នាំងបាយ​សមត្ថកិច្ច ! ជិត​ថ្ងៃ​បោះឆ្នោត​មកដល់ ឈ្មួញ​សម្រុក​ដឹកឈើ​ទៅ​ស្រុក​យួន​ដូច​ហែ​កឋិន ដោយ​មិន​រំខាន​សមត្ថកិច្ច​បន្តិច​សោះ 

​​ប្រភពពី​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី​បាន​ឲ្យ​ដឹងថា មាន​រថយន្ត​ច្រើន​ប្រភេទ​ដូចជា Camry ឆ្លាម បា​ឡែ​ន និង Lexus ប្រមាណ​៤០​គ្រឿង​បាន​ចរាចរណ៍​សម្រុក​ដឹកឈើ​ទៅកាន់​ប្រទេស​វៀតណាម​ដូច​ហែ​កឋិន​នៅពេល​កាលបរិច្ឆេទ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤​ខិតជិត​មកដល់ ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​អ្វី​បន្តិច​សោះឡើយ ដ្បិត​សកម្មភាព​ចរាចរណ៍​ដឹកជញ្ជូន​ឈើ​នេះ គឺ​ក្លាយទៅជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​ពេញទំហឹង ។​

​ព័ស្តុតាង​ជាក់ស្តែង​មួយ​បាន​បង្ហាញថា ដោយសារ​អ្នកបើកបរ​ងងុយដេក​មួយភាំង ទើប​រថយន្ត Camry ដឹកឈើ​ប្រណីត​ពេញ​មួយគ្រឿង​រេ​ចង្កូត​ជ្រុល​ទៅបុក​របង​សាលាបឋមសិក្សា​កា​តែ ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​នៅវេលា​ព្រឹក​នា​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៧​នេះ ខ្ជាក់​ចេញមក​សុទ្ធតែ​ឈើ ខណៈ​សមត្ថកិច្ច​បាន​ត្រឹម​ស្ទូច​រថយន្ត និង​ឈើ​ល្មើស​យកទៅ​បាត់ស្រមោល​ប៉ុណ្ណោះ ។​

​ក្រុម​ប្រជាពលរដ្ឋ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ឈើ​ខ្មែរ និង​ឈ្មួញ​យួន​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន គឺ​ដោយសារ​ក្រុម​ឈ្មួញ​ទាំង​នោះបាន​បង់ប្រាក់​ទៅ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​រួចរាល់​អស់​ទៅហើយ  ដោយ​អង្គភាព​ខ្លះ បង់​តាម​ជើង​រថយន្ត​នីមួយៗ និង​អង្គភាព​ខ្លះទៀត​ត្រូវ​បង់​ប្រចាំខែ ជាពិសេស​សមត្ថកិច្ច​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូ​រយ៉ា​ដាវ​តែម្តង ៕ 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.