ថ្ងៃ ពុធ ទី ១៧ ខែ ឧសភា ឆ្នាំ ២០១៧

​អ្នកឈ្នះ​បាន​៣​ពិន្ទុ ! Man City ស្វាគមន៍ West Brom នៅ Etihad រាត្រី​នេះ​

Manchester City នឹង​បើកទ្វារ​កីឡដ្ឋាន Etihad Stadium របស់ខ្លួន​ស្វាគមន៍ ក្រុម​ចាបព្រៃ West Bromwich Albion នៅ​រាត្រី​រំលងអធ្រាត្រ​នេះ វេលា​ម៉ោង ២​និង​០០​នាទី ទៀបភ្លឺ ដែលជា​ការប្រកួត​ក្នុង​សប្តាហ៍​ទី​៣៧​របស់​ក្រុម​ទាំង​២ និង​ជា​ប្រកួត​ចុងក្រោយ​នៅក្នុង​ទឹកដី Etihad របស់ Manchester City ផងដែរ មុននឹងបញ្ចប់រដុវកាល (២០១៦-២០១៧) នេះ  ។​

Dtn7.com Photos's photo.

​បច្ចុប្បន្ននេះ​ក្រុម​មេ​ខៀវ Manchester City ដែល​ដឹកនាំ​ដោយ​លោក PepGuardiola កំពុងតែ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤​នៅ Premier League ជា​បណ្តោះ​អ​សន្ន ដោយ​ចាញ់​ពិន្ទុ​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ Liverpool ១​ពិន្ទុ ខណៈ​ការប្រកួត​របស់ Man City នៅ​យប់​នេះ​១​ប្រកួត​ទៀត​ទើប​ស្មើ​ប្រកួត​របស់ Liverpool ។​

Dtn7.com Photos's photo.

​ដូច្នេះ មានន័យថា ប្រសិនបើ​មេឃ​ខៀវ Manchester City អាច​យកឈ្នះ​ក្រុម​ចំណាត់ថ្នាក់​លេខ​៨ West Brom ក្នុង​យប់​នេះ​បាន នោះ Man City នឹង​ឡើងទៅ​ចំណាត់ថ្នាក់​លេខ​៣ ជំនួស Liverpool វិញ ។​

Dtn7.com Photos's photo.

​ចំពោះ​ស្ថិតិ​នៃ​ការជួបគ្នា​រវាង​ក្រុម​ទាំង​២​នេះ​វិញ ១០​ប្រកួត​ចុងក្រោយ​នៅ ក្របខ័ណ្ឌ English Premier League នេះ ចាបព្រៃ West brom មិន​ដែលមាន​ប្រវត្តិ​ឈ្នះ Man City ម្តងណា​ឡើយ ដែល​ស្ថិតិ​នេះ អាច​បញ្ជាក់ថា Man City នឹង​អាចមាន​ភាគរយ​ខ្ពស់​ក្នុង​ការយក​៣​ពិន្ទុ​ពី West Brom ក្នុង​យប់​នេះ ។​

Dtn7.com Photos's photo.

​ងាក​មក​មើល​៥​ប្រកួត​ចុងក្រោយ​របស់​ក្រុម​ទាំង​២​នេះ​វិញ​
​សម្រាប់​ម្ចាស់ផ្ទះ Man City ៥​ប្រកួត​ចុងក្រោយ​នេះ​គេ ឈ្នះ​២​លើក ចាញ់​១​លើក និង​ស្មើ​២​លើក រីឯ​៥​ប្រកួត​ចុងក្រោយ​របស់​ក្រុម​ភ្ញៀវ West Brom វិញ​ក្នុងនោះ ស្មើ​១​លើក និង​ចាញ់​៤​លើក ពោលគឺ​មិនទាន់​ឈ្នះ​ម្តងណា​ឡើយ​ក្នុង​៥​ប្រកួត​ចុងក្រោយ​នេះ ៕​

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Dtn7.com Photos's photo.

ប្រភពៈ៖​​ Skysports

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.