ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ កញ្ញា ឆ្នាំ ២០១៧

​កណ្តាប់ដៃ​មេខ្លោង​សង្គ្រាម ! Adolf Hitler ជា​អ្នក​លុបបំបាត់​សួន​មនុស្ស (Human Zoo) នៅ​អឺរ៉ុប 

​គេហទំព័រ​សារព័ត៌មាន BBC ធ្លាប់បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា មុនពេល​កើតមាន​សង្គ្រាមលោកលើកទី​២ នៅ​តំបន់​អឺរ៉ុប​តាំងពី​ប្រទេស​បែលហ្ស៊ិក​រហូតដល់​ប្រទេស​បារាំង គឺមាន​មនុស្ស​ជាច្រើន​នាក់ បាននាំគ្នា​ទៅ​ទស្សនា​សួន​មនុស្ស​(Human Zoo) ដែល​ផ្ទុក​ជាពិសេស​ដោយ​ក្រុម​ជនជាតិ​ស្បែក​ខ្មៅ​នៅក្នុង​សួន​ដែល​គេ​រៀបចំឡើង​ជំនួស​សត្វ​ធាតុ​ដើម្បី​មើលទៅ​វិញ ។​

Dtn7.com Photos's photo.

​មនុស្ស​ចន្លោះ​ពី​២០​ម៉ឺន​នាក់ ទៅ​៣០​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃៗ​បា​នាំគ្នា​ធ្វើដំណើរ​ទៅ​ទស្សនា​សួន​មនុស្ស​នៅ​តំបន់​អឺរ៉ុប​ដើម្បី​ទស្សនា​ក្រុម​អំបូរ​មនុស្ស​ជនជាតិ​ស្បែក​ខ្មៅ​ដែល​គេ​យកមក​ចិញ្ចឹម​ប្រមាណ​៤០០​នាក់​សម្រាប់​បម្រើ​ឲ្យ​ការ​ទស្សនា​របស់​ភ្ញៀវទេសចរ​ទាំងនោះ ប្រៀប​ទៅនឹង​ការ «​ទស្សនា​សត្វ​ធាតុ​» ។ 

Dtn7.com Photos's photo.

​តួលេខ​ដ៏​ជាក់លាក់​មួយ​បាន​បង្ហាញថា នា​អំឡុង​ឆ្នាំ​១៨៨៩ មាន​មនុស្ស​ប្រមាណ​១៨​លាន​នាក់​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​បារាំង​ដើម្បី​ទស្សនា​សួន​មនុស្ស​ឋិត​នៅ​ទីក្រុង​ប៉ារីស ខណៈ​មនុស្ស​ជនជាតិ​ស្បែក​ខ្មៅ​នៅក្នុង​សួន​បានរស់នៅ​តាមបែប​បុរាណ ដោយ​មិនមាន​សម្លៀកបំពាក់​សម​រម្យ​ឡើយ ។​

Dtn7.com Photos's photo.

​ក្រោយមក សួន​មនុស្ស (Human Zoo) បែបនេះ​ត្រូវបាន​លុបចោល​ទាំងស្រុង​នៅក្នុង​អំឡុង​ឆ្នាំ​១៩៥៨ បន្ទាប់ពី​សង្គ្រាមលោកលើកទី​២​បញ្ចប់​ជា​ស្ថាពរ ដែល​ប្រវត្តិសាស្ត្រ​បាន​កត់ត្រា​ទុក​ថា បុគ្គល​ជា​តួអង្គ​សំខាន់​ឈានទៅ​បញ្ឈប់ និង​ហាមប្រាម​សកម្មភាព​ប្រមាថ​មនុស្ស​ដូច​សត្វ​ធាតុ​នោះ គឺ​មេដឹកនាំ​របប Nazi អាល្លឺម៉ង់ Adolf Hitler មេខ្លោង​សង្គ្រាមលោកលើកទី​២ ។​

Dtn7.com Photos's photo.

​មេដឹកនាំ​របប Nazi អាល្លឺម៉ង់ និង​ជា​មេខ្លោង​សង្គ្រាមលោកលើកទី​២ (១៩៣៩-១៩៤៥) Adolf Hitler បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៤៥ ក្នុង​ជន្មាយុ​៥៦​ឆ្នាំ ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.