ថ្ងៃ ចន្ទ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

Fan Chelsea ពិតជា​សោកស្តាយ !Terry​អាច​នឹង​ចូលនិវត្តន៍ ក្រោយ​លើក​ពាន Premier League ផ្លូវការ​ជាមួយ Chelsea ចុង​សប្តាហ៍​នេះ​

John Terry ស៊ុត​មួយ​គ្រាប់​ឲ្យ តោ​ខៀវ Chelsea កាលពី​យប់មិញ ក្នុងការ​ប្រកួត​ជាមួយ Watford ដោយ​លទ្ធផល​ឈ្នះ ៤​ទល់នឹង​៣ ក្នុងការ​ប្រកួត​បង្គ្រប់​កិច្ច​នៅ Premier League ។​

១​គ្រាប់​របស់ John Terry កាលពី​រាត្រី​យប់មិញ​នេះ ប្រហែលជា​គ្រាប់​ចុងក្រោយ​របស់គេ​នៅ Chelsea ហើយ បន្ទាប់ពី​ប្រធាន​ក្រុម​វ័យ ៣៦​ឆ្នាំនេះ​និយាយថា «​ខ្លួន​អាច​នឹង​ចូល​និវត្ត​ពី​បាល់ទាត់​ចុងរដូវ​កាល​នេះ ពោលគឺ ក្រោយ​លើក​ពាន​ជាមួយ Chelsea ជា​ផ្លូវការ​នៅ​ចុង​សប្តាហ៍​នេះ​»​។​

​ក្នុងពេល​នោះដែរ លោក​បាន​បន្ថែមទៀតថា «​ខ្ញុំ​អាច​នឹង​ចូលនិវត្តន៍ ឬ​អាច​លេង​បន្ត​បើសិន​ជាមាន​សំណើរ​ណាមួយ​អាច​ទទួលយកបាន​» ប៉ុន្តែ​លោក មិនទាន់បាន​ពិភាក្សា​ជាមួយ​គ្រួសារ​របស់លោក អំពី​ការចូលនិវត្តន៍​នៅ Chelsea នេះ​ទេ ៕ 

ប្រភព​៖ BBC

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.