ថ្ងៃ ចន្ទ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

​សប្បាយចិត្ត​ទៅ FAN AT Madrid ! AT Madrid បាន​កៅអី Champions League ស្វ័យប្រវត្តិ បន្ទាប់ពី​ប្រកួត​ស្មើ ជាមួយ Real Betis

Atletico Madrid ជា​ក្លឹប​មួយ​ដែល​ទើបនឹង​ធ្លាក់​ចេញពី​ក្របខ័ណ្ឌ UEFA Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ថ្មីៗ​នេះ ក្រោម​ថ្វៃ​ជើង​របស់ Real Madrid ។

ប៉ុន្តែ​ក្រុម AT Madrid មួយ​នេះ​មាន​សិទ្ធិ​លេង​ក្របខ័ណ្ឌ UEFA Champions League នៅ​រដូវ​កាល​ក្រោយ​ម្តងទៀត ដោយ​ក្លឹប​មួយ​នេះ ទទួលបាន​កៅអី​ឆ្លង​ពូ​ល Chapions League ដោយ​ស្វ័យប្រវត្តិ​ហើយ ក្រោយ​ធ្វើការ​ប្រកួត​ស្មើ​ជាមួយ Real Betis កាលពី​ថ្ងៃអាទិត្យ ក្នុង​សប្តាហ៍​ទី​៣៧ ស្របពេល​ក្រុម​ចំ​ណាត​ថ្នាក់​លេខ​៤ Sevilla ត្រូវ​ឆ្លងកាត់​វគ្គ Play-of ។​

​នៅ​ក្របខ័ណ្ឌ La Liga ក្នុង​សប្តាហ៍​ទី​៣៧​នេះ AT Madrid ជាប់​ចំណាត់ថ្នាក់​ទី​៣ មាន​៧៥​ពិន្ទុ​ក្នុង​ដៃ ហើយ​ការប្រកួត​នៅ​សប្តាហ៍​ទី​៣៨ នឹងត្រូវ​ប៉ះ​ជាមួយ Athletic Club ហើយក៏​ជាការ​ប្រកួត​ជើង​ចុងក្រោយ​របស់ខ្លួន​ផងដែរ មុននឹង​បញ្ចប់​រដូវ​កាល​នេះ ក្នុង​ក្របខ័ណ្ឌ La Liga ។

​គួរបញ្ជាក់​ផងដែរ​ថា ឆ្លងកាត់​ការប្រកួត​អស់​រយៈពេល​៣៧​សប្តាហ៍​កន្លងមក ក្នុង​ក្របខ័ណ្ឌ La Liga ដែលជា​លី​គ​កំពូល​របស់​អេ​ស្ប៉ា​ញ​នៅ​រដូវ​កាល​(២០១៦-២០១៧)​នេះ ក្នុងនោះ AT Madrid ឈ្នះ ២២​លើក ចាញ់​៦​លើក និង​ស្មើ​៩​លើក ៕​

ប្រភព ៖​BBC

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.