ថ្ងៃ អង្គារ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧

​អត់​ខ្វល់ សំខាន់​តេស្ត​មី​ស៊ី​ល​បានសម្រេច ! កូរ៉េខាងជើង​បាញ់​តេស្ត​សាកល្បង​មី​ស៊ី​ល​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​

​ដោយ​មិន​ខ្វល់​ទៅនឹង​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ និង​មហាអំណាច​អាមេរិក ព្រមទាំង​សម្ព័ន្ធមិត្ត​នោះ កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៧​ម្សិលមិញ ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​តេស្ត​សាកល្បង​នូវ​អាវុធ​មី​ស៊ី​ល​ប្រភេទ​ថ្មី​របស់ខ្លួន​ឈ្មោះ Hwasong-12 រហូត​ទទួលជោគជ័យ ខណៈ​មន្ត្រី​កូរ៉េខាងជើង​អះអាងថា ជា​ប្រភេទ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប (ICBM) និង​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​នូវ​ទំហំ​យ៉ាង​ធំ​ទៀតផង ។​

Dtn7.com Photos's photo.

​គេហទំព័រ​សារព័ត៌មាន CNN ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៧​ម្សិលមិញ​ដោយ​ដកស្រង់​ពី​ទីភ្នាក់ងារសារព័ត៌មាន KCNA របស់​កូរ៉េខាងជើង​បាន​ឲ្យ​ដឹងថា មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ធុន Hwasong-12 ដែល​បាញ់​តេស្ត​សាកល្បង​ទទួលជោគជ័យ​នោះ អាច​ហោះ​ក្នុង​រយៈកម្ពស់​២ ១១១​គីឡូម៉ែត្រ និង​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​៧៨៧​គីឡូម៉ែត្រ ហើយ​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថែមទៀត ។​

Dtn7.com Photos's photo.

​គេហទំព័រ​សារព័ត៌មាន RT របស់​រុស្ស៊ី បាន​ផ្សព្វផ្សាយ​ដោយ​ដកស្រង់​សម្តី​របស់​មន្ត្រី​ជំនាញ​រុស្ស៊ី​ឲ្យ​ដឹងថា មី​ស៊ី​ល​ធុន Hwasong-12 របស់​ប្រទេស​កូរ៉េខាងជើង​ដែល​បាញ់​តេស្ត​សាកល្បង​កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៧​នោះ គឺ​បាញ់​បាន​ត្រឹម​រយៈ​ចម្ងាយ​៥០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ។​

Dtn7.com Photos's photo.

​គេហទំព័រ​ទីភ្នាក់ងារសារព័ត៌មាន Yonhapnews របស់​ប្រទេស​កូរ៉េខាងត្បូង​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា ប្រទេស​កូរ៉េខាងជើង​បាន​អះអាង​នូវ​ប្រសិទ្ធភាព​មី​ស៊ី​ល​ធុន Hwasong-12 របស់ខ្លួន គឺអាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​យ៉ាង​ធំ ហើយក៏​អាចឈាន​ទៅធ្វើ​តេស្ត​សាកល្បង​នូវ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប (ICBM) បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​អាច​វាយប្រហា​រ​ទៅដល់​ទឹកដី​សហរដ្ឋអាមេរិក​តែម្តង ។​

Dtn7.com Photos's photo.

​ការបាញ់​តេស្ត​សាកល្បង​នូវ​អាវុធ​មី​ស៊ី​ល​ធុន Hwasong-12 ដែល​អះអាងថា អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ក្នុង​ទំហំ​ដ៏​ធំ​នោះ គឺ​ឋិត​នៅក្រោម​ការត្រួតពិនិត្យ​ដោយផ្ទាល់​របស់​មេដឹកនាំ​វ័យក្មេង​ប្រទេស​កូរ៉េខាងជើង Kim Jong-un ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.