ថ្ងៃ អង្គារ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧

​ស្ងាត់ៗ​ពង្រីក​សព្វាវុធ ! អ៊ីតាលី​ផលិត និង​ទទួលបាន​នាវាមុជទឹក​ទី​៤ ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប 

​គេហទំព័រ Defenseworld បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៧​ម្សិលមិញ​ឲ្យ​ដឹងថា កងទ័ពជើងទឹក​អ៊ីតាលី​ទើប​ទទួលបាន​នូវ​នាវាមុជទឹក​ទី​៤​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ការពារជាតិ​របស់ខ្លួន ខណៈ​នាវាមុជទឹក​ទី​៤​នេះ មាន​បំពាក់​ទៅដោយ​បច្ចេកវិទ្យា​ទំនើបៗ ដែល​អាច​គេច​ផុតពី​ឧបករណ៍​ចាប់​សំឡេង​របស់​សត្រូវ ព្រមទាំង​មី​ស៊ី​ល​វាយប្រហារ​ទៅលើ​សត្រូវ​ដ៏​មាន​សក្តានុពល​ទៀតផង ។​

Dtn7.com Photos's photo.

​នាវាមុជទឹក​ទី​៤​របស់​កងទ័ពជើងទឹក​អ៊ីតាលី​នេះ មាន​ឈ្មោះថា Romeo Romei ឋិត​ក្នុង​ប្រភេទ​នាវាមុជទឹក U212A Todaro-class submarine និង​ផលិត​ដោយ​ក្រុមហ៊ុន Fincantieri SpA ក្នុងទិសដៅ​សម្រាប់​ឲ្យ​កងកម្លាំង​ទាហានជើងទឹក​អាល្លឺម៉ង់ និង​អ៊ីតាលី​ប្រើប្រាស់ ។ 

Dtn7.com Photos's photo.

​លក្ខណៈពិសេស​របស់​នា​វា​មុជទឹក​ទី​៤​អ៊ីតាលី Romeo Romei នេះ គឺមាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ថ្មី​ដែល​អាច​គេច​ផុតពី​ឧបករណ៍​ចាប់​សំឡេង​របស់​សត្រូវ​ទោះ​តាម​សញ្ញា​របស់​យន្តហោះ​ចម្បាំង​ក្តី ឬ​តាម​សញ្ញា​របស់​នាវាចម្បាំង​ក្តី ។ ក្រៅពី​សព្វាវុធ​វាយប្រហារ​ច្រើន​ប្រភេទ គឺ​នាវាមុជទឹក​ប្រភេទ​នេះ​មាន​បំពាក់​ដោយ​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល និង​មី​ស៊ី​ល​វាយលុក IDAS ។ 

Dtn7.com Photos's photo.

​អ៊ីតាលី គឺជា​អតីត​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​សំខាន់ៗ​ចំនួន​៣​ដែល​បានរួម​ដៃ​ជាមួយ​ប្រទេស​អាល្លឺម៉ង់​ដឹកនាំ​ដោយ​លោក Adolf Hitler បង្ក​បង្កាត់​សង្គ្រាមលោកលើកទី​២​យ៉ាង​កក្រើក ប៉ុន្តែ​បានទទួល​រង​បរាជ័យ​ក្នុង​សង្គ្រាម​យ៉ាង​ជូរចត់ ។ បច្ចុប្បន្ន សាធារណរដ្ឋ​អ៊ីតាលី ជា​ប្រទេស​ឋិត​ក្នុង​សមាជិក​សហភាព​អឺរ៉ុប មាន​ប្រជាពលរដ្ឋ​ជាង​៦០​លាន​នាក់ គឺជា​ប្រទេស​សម្ព័ន្ធមិត្ត​ជាមួយ​មហាអំណាច​សហរ​ដ្ឋ​អាមេរិក ក្នុង​ក្របខ័ណ្ឌ​ជា​ស្ថាបនិក​អង្គការ NATO ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.