៣គ្រាប់របស់តោខៀវ Chelsea ដែលគ្រាប់ទី១រកបានដោយកីឡាករពាក់លេខ១៩ Diego Costa នៅនាទី២៣ រីឯគ្រាប់ទី២រកបានដោយកីឡាករពាក់លេខ៣ Marcos Alonso និងគ្រាប់ទី៣ រកបានដោយ Matic នៅនាទី៦៥ ។
លទ្ធផល៣ទល់នឹង០ នេះ អាចល្មមឲ្យ Middlesbrough វេចសម្ពាយចេញពីក្របខ័ណ្ឌ Premier League និងវិលទៅក្របខ័ណ្ឌទី២ របស់អង់គ្លេស ដោយស្វ័យប្រវត្តិ ជាមួយនឹង ឆ្មាខ្មៅ Sunderland នៅរដូវកាលក្រោយ ។
មូលហេតុដែល Middlesbrough ត្រូវវេចសម្ពាយចេញពីក្របខ័ណ្ឌ Premier League ទាំងការប្រកួតមិនទាន់បញ្ចប់រដូវកាលព្រោះ ក្លឹប Middlesbrough មួយនេះ ឋិតនៅក្រោមតំបន់សុវត្ថិភាព៧ពិន្ទុ តែការប្រកួតរបស់គេនៅសល់ត្រឹម២លើកទៀតប៉ុណ្ណោះ ដូច្នេះទោះជា Middlesbrough ឈ្នះ២ប្រកួតក្រោយជាប់គ្នា ក៏នៅតែឋិតនៅតំបន់កាត់ចោលដដែល។
រីឯ ៣ពិន្ទុរបស់តោខៀវ Chelsea យប់មិញនេះធ្វើឲ្យគេបង្កើនគម្លាតពីក្រុមលេខ២ Tottenham Hotspur ចំនួន៧ពិន្ទុ ស្របពេលក្រុមទាំង២នៅសល់៣ប្រកួតក្នុងដៃដូចគ្នាទើបបញ្ចប់រដូវកាល ។
អ្វីដែលអស្ចារ្យសម្រាប់ Chelsea នោះគឺ សប្តាហ៍ក្រោយនេះ Chelsea នឹងត្រូវប្រកួតជាមួយក្រុមចំណាត់ថ្នាក់លេខ៨ Westbromwich Albion ហើយប្រសិនបើ Chelsea ឈ្នះ១ប្រកួតនឹងទៀត នោះតោខៀវ Chelsea នឹងលើកពាន English Premier League ដោយស្វ័យប្រវត្តិមុនចប់រដូវកាល ៕
ប្រភព៖BBC