ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ កញ្ញា ឆ្នាំ ២០១៧

​មើល​រថយន្ត «​កូនភ្លោះ​» ! Land Cruiser ពីរ​គ្រឿង ពាក់​ស្លាក​លេខ​ដូចគ្នា​តែមួយ​បេះបិទ​

​រឿង​រថយន្ត​ទំនើបៗ​របៀប «​កូនភ្លោះ​» ដែល​ពាក់​ស្លាក​លេខ​ដូចគ្នា​តែមួយ​បេះបិទ​នោះ មិនទាន់​ផុត​ពូជ​នៅឡើយ​ទេ គឺ​នៅតែមាន​ចរាចរណ៍​តាម​ដងផ្លូវ​សាធារណៈ​យ៉ាង​ហ៊ឺហា តួយ៉ាង​រថយន្ត​ម៉ាក Land Cruiser ពីរ​គ្រឿង​នេះ​ត្រូវបាន​ពាក់​ស្លាក​លេខ​ម៉ាក ភ្នំពេញ​2L-1781 ដូចគ្នា​តែមួយ ។​

​រថយន្ត​ទំនើប​អត់​ពន្ធ​ម៉ាក Land Cruiser ចំនួន​២​គ្រឿង​ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-1781 ដូចគ្នា​តែមួយ​បេះបិទ ដូច​ក្នុង​រូប​ភាពជា​ព័ស្តុតាង​ស្រាប់ ត្រូវបាន​កម្លាំង​គយ​ចល័ត​បើក​ប្រតិបត្តិការ​បង្ក្រាបបាន​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៧​នេះ ។​

​មជ្ឈដ្ឋាន​អ្នកច្បាប់​បាន​លើកឡើងថា មាន​អ្នកប្រើប្រាស់​រថយន្ត​ទំនើបៗ​នៅ​កម្ពុជា​មួយចំនួន​មិន​ត្រឹមតែ​ប្រព្រឹត្តល្មើស​ទៅនឹង​ការ​គេចពន្ធ​នាំចូល​នោះទេ គឺអាច​ប្រព្រឹត្តល្មើស​នឹង​ការពាក់​ស្លាក​លេខ​ក្លែងក្លាយ​ទៀតផង ដែល​តម្រូវ​ឲ្យ​មានការ​ផ្តន្ទាទោស​តាមច្បាប់​ឲ្យ​បាន​តឹងរ៉ឹង ទើប​អាច​មានការ​រាងចាល​បាន​ខ្លះៗ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.