ថ្ងៃ ពុធ ទី ១៧ ខែ ឧសភា ឆ្នាំ ២០១៧

 មិនអួត តែជឿជាក់ ! Simeone  មិន​ញញើត​ឡើយ​ក្នុងជំនួប Champions យប់​នេះ

​លោក Deigo Simeone សញ្ជាតិ​អា​ហ្ស​ង់​ទីន​គ្រូបង្វឹក​៥​សម័យកាល​របស់ Atletico Madrid បោះពាក្យ​សម្តី​ទៅ Real Madrid ថា «​លោក​មិន​ញញើត​ឡើយ ពេល​ត្រូវ​តទល់​ទៅនឹង អធិរាជ​ស Real Madrid នៅ​ម៉ោង ១​និង​៤៥​យប់​នេះ ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Champions League ជើង​ទី​១ នៅ Santiago Bernabeu ក្នុង​ទឹកដីរបស់ Real Madrid» ។​

Dtn7.com Photos's photo.

​ក្រោម​ការដឹកនាំ​អស់​រយៈពេល​៥​សម័យកាល​នេះ​លោក Deigo Simeone ជោគជ័យ​ក៏​មិនតិច​ដែរ ដោយ​ជួយ​ឲ្យ​ក្រុម Atletico Madrid ឈ្នះ​ពាន​មួយចំនួន​ដូចជា ពានរង្វាន់​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga ចំនួន​១​ដង និង UEFA Europa League មួយដង​ផងដែរ ហើយ​លោក​បាន​បន្តទៀតថា ក្រោម​ការដឹកនាំ​អស់​រយៈពេល​៥​សម័យកាល​មកនេះ លោក​មិនដែល​បាន​ជួយ​ឲ្យ​ក្រុម​របស់លោក​ឈ្នះ​ពាន UEFA Champions League ម្តងណា​ទេ ប៉ុន្តែ​លោក​បាន​ដឹក​នៃ AT Madrid មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ចំនួន​២​ដង​មកហើយ ក្នុង​ឆ្នាំ​២០១៤ និង ២០១៦ ប៉ុន្តែ​ត្រូវ​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ Real Madrid ទាំង​ពីរលើក ។​

Dtn7.com Photos's photo.

​ក្នុង​សន្និសីទកាសែត​មុន​ការប្រកួត​នៅ​កីឡាដ្ឋាន Santiago Bernabeu ទឹកដី​របស់ Real Madrid លោក Simeone បាន​ថ្លែងថា «​លោក​គួរតែមាន​ភាព​តានតឹង ដោយសារ​ធ្លាប់​ទទួលលទ្ធផល​យ៉ាង​ជូរចត់​ក្រោម​ថ្វី​ជើង​របស់ ស្តេច​ស Real Madrid កន្លងមក ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ ប៉ុន្តែលើកនេះមិនអាចទេ » ។ 

Dtn7.com Photos's photo.

​ក្នុង​យប់​នេះដែរ គ្រូបង្វឹក Atletico Madrid លោក Simeone ជឿជាក់ថា​ក្រុម​របស់លោក នឹងធ្វើ​បានល្អ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី​១​នេះ ខណៈ AT Madrid កំពុង​ស្រែក​ឃ្លាន​ការ​ឈ្នះ ដើម្បី​ជាការ​សងសឹក​ទៅលើ Real Madrid លើ​សង្គ្រាម​វាលស្មៅ​ដ៏​ក្តៅ​គ​កុក​មួយ​នេះ ៕

Dtn7.com Photos's photo.

Dtn7.com Photos's photo.

ប្រភព៖ ESPN FC

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.