ថ្ងៃ ចន្ទ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

​អ្នកឯកទេស​យោធា​អន្តរជាតិ ៖ អាមេរិក​អាច​កម្ទេច​កូរ៉េខាងជើង​ទាំងស្រុង​ជាមួយនឹង​មី​ស៊ី​ល​វាយលុក Tomahawk ៧០០​គ្រាប់​បាញ់​ចេញពី​នាវាមុជទឹក 

​អ្នកឯកទេស​យោធា​ម្នាក់ និង​ជា​និពន្ធ​នាយក​ទស្សនា​វ​ដ្តី National Defense គឺ​លោក Igor Korotchenko បាន​ថ្លែងប្រាប់​បណ្តាញ​ទូរ​ស្សន៍​ក្នុង​កម្មវិធី​ពិសេស​មួយ​ឲ្យ​ដឹងថា ប្រសិនបើ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump អត់ធ្មត់​លែង​បាន​ទៅនឹង​ភាព​គឃ្លើន​របស់​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un ក្នុង​រឿង​តេស្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​៦​ទៀត​នោះ សហរដ្ឋអាមេរិក​អាចមាន​លទ្ធភាព​កម្ទេច​ប្រទេស​កូរ៉េខាងជើង​ទាំងស្រុង​ដោយ​កាំជ្រួច​មី​ស៊ី​ល​វាយលុក​ធុន Tomahawk ចំនួន​៧០០​គ្រាប់ ដែល​បាញ់​ចេញពី​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ចំនួន​៤​គ្រឿង ។​

Dtn7.com Photos's photo.

​លោក Igor Korotchenko បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា នៅពេលនេះ សហរដ្ឋអាមេរិក​បាន​បញ្ជូន​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​រប​ស់​ខ្លួន​ចូលទៅ​កាន់​សមុទ្រ​ជប៉ុន​រួចជាស្រេច​ហើយៗ​ក្នុង​នាវាមុជទឹក​នីមួយៗ​មាន​បំពាក់​មី​ស៊ី​ល​វាយលុក​យ៉ាងតិច​ចំនួន​១៥៤​គ្រាប់ ។ ក្រៅពី​នាវាមុជទឹក សហរដ្ឋអាមេរិក​ក៏​អាច​ប្រើប្រាស់​បន្ថែម​នូវ​នាវាចម្បាំង​បំពាក់​ដោយ​សព្វាវុធ​ធុន​មី​ស៊ី​ល​វាយលុក និង​ខែល​ការពារ​មី​ស៊ី​ល​ដើម្បី​វាយប្រហារ​ទៅលើ​ប្រទេស​កូរ៉េខាងជើង​គ្រប់ពេលវេលា​ផងដែរ ។ ដូច្នេះ ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ចំនួន​ប្រមាណ​៧០០​គ្រាប់​ព្រមៗ​គ្នា​ក្នុងពេល​តែមួយ​ទៅលើ​ទីតាំង​សំខាន់ៗ​របស់​ប្រទេស​កូរ៉េខាងជើង​នោះ គឺ​កូរ៉េខាងជើង​នឹង​មិនអាច​ទប់ទល់ និង​តបត​បានឡើយ ពោល​ត្រូវតែ​ខ្ទេចខ្ទី​ទាំងស្រុង ។​

Dtn7.com Photos's photo.

​ក្រុម​អ្នកឯកទេស​សព្វាវុធ និង​យុទ្ធសាស្ត្រ​យោធា​អន្តរជាតិ​បានបញ្ជាក់​អះអាង​ឲ្យ​ដឹង​ទៀតថា ថ្វី​ដ្បិត​នាវា​ផ្ទុក​យន្តហោះ​ខ្នាត​ធំ​ធុន USS Carl Vinson (CVN-70) ជា​ប្រភេទ​នាវាចម្បាំង​ដ៏​សាហាវ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​រប​ស់​សហរដ្ឋអាមេរិក បាន​បង្វែរ​ទិសដៅ​ចេញពី​ឧបទ្វីប​កូរ៉េ​ឆ្ពោះទៅកាន់​ដែនទឹក​ប្រទេស​អូស្ត្រាលី​វិញ​ក៏ដោយ ក៏​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​រប​ស់​សហរដ្ឋអាមេរិក​បាន និង​កំពុង​ឋិត​នៅក្នុង​ដែនទឹក​សមុទ្រ​ជប៉ុន​ស្ងាត់ៗ​រួចហើយ ដែរ​អាច​វាយប្រហារ​ទៅលើ​ប្រទេស​កូរ៉េខាងជើង​បាន​គ្រប់ពេលវេលា ប្រសិនបើ​ប្រទេស​នេះ​នៅតែ​បន្ត​គឃ្លើន​ក្នុង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​តទៅទៀត ។​

Dtn7.com Photos's photo.

​តាម​តួលេខ​ប្រកាស​ឲ្យ​ដឹង​ជាបឋម​កាលពី​អំឡុង​ឆ្នាំ​២០១៥​កន្លងទៅ សហរដ្ឋអាមេរិក​មាន​អាវុធ​មី​ស៊ី​ល​វាយលុក​ធុន Tomahawk គ្រប់​ប្រភេទ​ចំនួន​ជាង​៣ ៥០០​គ្រាប់ (​ក្នុងនោះ​ក៏មាន​មី​ស៊ី​ល​វាយលុក Tomahawk ប្រភេទ Block II TLAM-A ដែល​អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​រហូតដល់ ២ ៥០០​គីឡូម៉ែត្រ​ផងដែរ​) ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.