ថ្ងៃ អង្គារ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧

​ជោគជ័យ​រឿង​អាវុធ ! អាមេរិក​តេស្ត​សាកល្បង​បានសម្រេច​លើ​ការបំពាក់ និង​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​ធុន B61-12 ជាមួយនឹង​យន្តហោះ​ចម្បាំង​ធុន F-16 

​គេហទំព័រ​សារព័ត៌មាន Sputniknews របស់​រុស្ស៊ី​បាន​ផ្សព្វផ្សាយ​ដោយ​ដកស្រង់​ពី​ការប្រកាស​របស់​រដ្ឋបាល​សន្តិសុខ​នុយក្លេអ៊ែរ​ជាតិ​សហរដ្ឋអាមេរិក (NNSA) ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ កងកម្លាំង​ទ័ពអាកាស​សហរដ្ឋអាមេរិក​បានធ្វើ​តេស្ត​សាកល្បង​បំពាក់ និង​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​ទើប​ធ្វើ​ទំនើបកម្ម​ថ្មី​ធុន B61-12 ចំនួន​១​គ្រាប់​ជាមួយនឹង​យន្តហោះ​ចម្បាំង​ធុន F-16 នៅ​ទីតាំង​ហ្វឹកហ្វឺន​យោធា​ក្នុង​រដ្ឋ Nevada ប្រកបដោយ​ជោគជ័យ ។​

Dtn7.com Photos's photo.

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ការបំពាក់ និង​ការធ្វើ​តេស្ត​សាកល្បង​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​ដែល​ទើប​ធ្វើ​ទំនើបកម្ម​ថ្មី​ធុន B61-12 ដោយ​យន្តហោះ​ចម្បាំង​ធុន F-16 របស់​សហរដ្ឋអាមេរិក​នេះ គឺ​ដើម្បី​បង្ហាញ​អំពី​សមត្ថភាព​នៃ​យន្តហោះ​ចម្បាំង​ធុន F-16 ក្នុងការ​ប្រើប្រាស់​អាវុធ ប្រព័ន្ធគ្រប់គ្រង​ការបាញ់​-​ទម្លាក់​គ្រាប់បែក ប្រសិទ្ធភាព​ប្រព័ន្ធ​រ៉ា​ដា និង​ប្រព័ន្ធ​កុំព្យូទ័រ​ត្រួតពិនិត្យ​អាវុធ ។​

Dtn7.com Photos's photo.

​គ្រាប់បែកនុយក្លេអ៊ែរ​ធុន B61-12 ត្រូវបានធ្វើ​ទំនើបកម្ម​ចេញពី​គ្រាប់បែកនុយក្លេអ៊ែរ​រប​ស់​សហរដ្ឋអាមេរិក​ធុន B61 ដោយ​កម្មវិធី​ធ្វើ​ទំនើប​កម្មនេះ ត្រូវបាន​ឋិត​ក្នុង​គម្រោង​ចំណាយ​រហូតដល់​ទៅ​ជាង​៣០០​ពាន់​លាន​ដុល្លារ ហើយ​បានធ្វើ​តេស្ត​សាកល្បង​នូវ​ប្រសិទ្ធភាព​របស់​គ្រាប់បែក​ទទួលបាន​ជោគជ័យ​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ ។ ឥឡូវនេះ ក្រៅពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​ពិសេសៗ គឺ​គ្រាប់បែកនុយក្លេអ៊ែរ​ធុន B61-12 របស់​សហរដ្ឋអាមេរិក​អាច​យកមក​បំពាក់ និង​វាយប្រហារ​បាន​ដោយ​យន្តហោះ​ចម្បាំង​ច្រើន​ប្រភេទ រួមមាន F-35, F-16 និង F-15 ។​ល​។ 

Dtn7.com Photos's photo.

​យន្តហោះ​ចម្បាំង​ធុន F-16 របស់​សហរដ្ឋអាមេរិក ត្រូវបាន​ផលិត និង​ធ្វើ​ទំនើបកម្ម​ដោយ​ក្រុមហ៊ុន General Dynamics និង​ក្រុមហ៊ុន Lockheed Martin ដែល​អាច​បំពាក់​នូវ​អាវុធ​វាយលុក និង​ការទម្លាក់​គ្រាប់បែក​វ័យឆ្លាត​ជាមួយនឹង​ល្បឿន​ហោះហើរ​ប្រមាណ​ជាង​២​ពាន់​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។ ក្រៅពី​សហរដ្ឋអាមេរិក គឺ​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​បណ្តា​ប្រទេស​ចំនួន​ជាង​២០​ប្រទេស​ផ្សេងទៀត ៕​

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.