មន្ត្រីយោធាអាមេរិកបានបញ្ជាក់ឲ្យដឹងថា ការធ្វើតេស្តសាកល្បងនូវសមត្ថភាពមីស៊ីលរបស់សហរដ្ឋអាមេរិកនេះនឹងត្រូវបាញ់ចេញពីនាវាចម្បាំងនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដែលជាទីតាំងធំទូលាយមានភាពអំណោយផលដល់ការធ្វើតេស្តសាកល្បង ។
គម្រោងនៃការធ្វើតេស្តសាកល្បងសមត្ថភាពមីស៊ីលរបស់សហរដ្ឋអាមេរិកដើម្បីត្រៀមបាញ់ទម្លាក់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងនេះ បានកើតឡើងក្រោយពេលមានភាពតានតឹងនៅតំបន់ឧបទ្វីបកូរ៉េពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍន៍អាវុធមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងផ្គើននឹងបម្រាមរបស់អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តអាមេរិកអស់ជាច្រើនលើកច្រើនសារួចមក ៕