ថ្ងៃ អង្គារ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧

​ជួប​លាភ​សំណាង​ធំ ! ប្រទះឃើញ​មាស​សុទ្ធ Saddam Hussein ចំនួន​៥​ដុំ មានតម្លៃ​ជាង​១​លាន​ដុល្លារ​នៅក្នុង​រថក្រោះ​T-54 របស់​ទាហាន​អ៊ីរ៉ាក់​

​គេហទំព័រ Thesun របស់​អង់គ្លេស​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ឲ្យ​ដឹងថា អ្នកប្រមូល​ទិញ​សម្ភារៈ​បរិក្ខារ​យោធា​ចាស់ៗ​រក្សា​ទុកដាក់​ម្នាក់​បាន​ប្រទះឃើញ​មា​សុទ្ធ​ចំនួន​៥​ដុំ ដោយ​ក្នុង​១​ដុំៗ​មាន​ទម្ងន់​ប្រមាណ​៥​គីឡូក្រាម ហើយ​មានតម្លៃ​ប្រមាណ​១,២៤​លាន​ដុល្លារ​អាមេរិក នៅក្នុង​រថក្រោះ​ធុន T-54 របស់​ទាហាន​អ៊ីរ៉ាក់ ដែល​គេ​ដាក់​ការសង្ស័យថា មាស​នោះ​ត្រូវបាន​ទាហាន​អ៊ីរ៉ាក់​របប Saddam Hussein រឹបអូស​ពី​ប្រទេស​គុយវែត នៅក្នុង​សម័យ​សង្គ្រាម​ឈូង​សមុទ្រ (Gulf War) នា​អំឡុង​ឆ្នាំ​១៩៩០ ។​

Dtn7.com Photos's photo.

​លោក Nick Mead អាយុ​៥៥​ឆ្នាំ ជា​ម្ចាស់​រថក្រោះ​ដែល​ប្រមូល​ទិញ​បាន​យកមក​រក្សាទុក​ក្នុង​ឃ្លាំង​នៅក្នុង​ចំណោម​យានយន្ត​យោធា​ចំនួន​១៥០​មុខ​ផ្សេងទៀត​នោះ បាន​និយាយ​បញ្ជាក់​ឲ្យ​ដឹងថា នៅពេលដែល​លោក​និង​ជាង​ម៉ាស៊ីន​របស់លោក​ម្នាក់ទៀត​ឈ្មោះ Todd Chamberlain អាយុ​៥០​ឆ្នាំ រុះរើ​បើក​មើល​ធុងសាំង​របស់​រថក្រោះ​មួយគ្រឿង​ផលិត​នៅ​ប្រទេស​រុស្ស៊ី​ធុន T-54/69 ដែល​ទិញ​បានមក​ក្នុងតម្លៃ​ប្រមាណ​ជាង​៣​ម៉ឺន​ដុល្លារ​អាមេរិក​នោះ ស្រាប់តែ​ប្រទះឃើញ​មាស​សុទ្ធ​ចំនួន​៥​ដុំ ដោយ​ក្នុង​១​ដុំៗ​មាន​ទម្ងន់​ប្រមាណ​៥​គីឡូក្រាម​នៅក្នុង​ធុងសាំង​រថក្រោះ ធ្វើ​ឲ្យ​លោក​និង​សហការី​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​

Dtn7.com Photos's photo.

​ម្ចាស់​រថក្រោះ​ដែល​ជួបប្រទះ​នឹង​ភ័ព្វសំណាង​ជាមួយ​ដុំ​មាស​ទម្ងន់​ប្រមាណ​២៥​គីឡូក្រាម និង​មានតម្លៃ​ប្រមាណ​១,២៤​លាន​ដុល្លារ​អាមេរិក​នោះ បានដាក់​ការ​សន្និដ្ឋានថា ដុំ​មាស​ដែល​គេ​លាក់ទុក​នៅក្នុង​ធុងសាំង​រថក្រោះ​ធុន T-54 ផលិត​នៅ​ប្រទេស​រុស្ស៊ី ពីមុន​ប្រើប្រាស់​ដោយ​ទាហាន​អ៊ីរ៉ាក់​ក្នុង​របប Saddam Hussein ទំនងជា​ក្រុម​ទាហាន​ប្លន់​រឹប​អូ​ប​ពី​ប្រទេស​គុយវែត​ក្នុងអំឡុង​សង្គ្រាម​ឈូង​សមុទ្រ​ឆ្នាំ​១៩៩០ ដែល​អ៊ីរ៉ាក់​ឈ្លានពាន​គុយវែត ។​

Dtn7.com Photos's photo.

Saddam Hussein បាន​ឡើង​កាន់កាប់​តំណែង​ជា​ប្រធានាធិបតី​ទី​៥​របស់​អ៊ីរ៉ាក់​នា​ខែកក្កដា ឆ្នាំ​១៩៧៩ និង​បាន​ប្រើ​អំណាច​ឈ្លានពាន​ប្រទេស​គុយវែត នា​ឆ្នាំ​១៩៩០ រហូត​កើតមាន​សង្គ្រាម​ឈូង​សមុទ្រ (Gulf War) ផ្ទុះឡើង ។ នៅ​ទីបំផុត Saddam Hussein បាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០០៦ នៅ​ទីក្រុង Baghdad ប្រទេស​អ៊ីរ៉ាក់ ក្នុង​ជន្មាយុ​៦៩​ឆ្នាំ ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.