ថ្ងៃ ចន្ទ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

​យក្ស​ដេញ​យក្ស ! អាមេរិក​បញ្ជូន​យន្តហោះ​ចម្បាំង F-22 ចំនួន​២​គ្រឿង​ទៅ​រារាំង និង​បណ្តេញ​យន្តហោះ​ទម្លាក់​គ្រាប់បែក Tu-95 របស់​រុស្ស៊ី​ពី​ក្បែរ​ដែនអាកាស​ខ្លួន 

​គេហទំព័រ​សារព័ត៌មាន Sputniknews របស់​រុស្ស៊ី​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៧​ម្សិលមិញ​ឲ្យ​ដឹងថា យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់បែក​ខ្នាត​ធំ​របស់​រុស្ស៊ី​ធុន Tu-95 មួយគ្រឿង​បានធ្វើ​ការហោះហើរ​ក្នុង​រយៈ​ចម្ងាយ​ប្រមាណ​៤០០​គីឡូម៉ែត្រ​ពី​តំបន់​ដែនអាកាស​របស់​សហរ​ដ្ឋ​អាមេរិក​នៃ​រដ្ឋ Alaska នា​រាត្រី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ ហើយ​ត្រូវបាន​សហរដ្ឋអាមេរិក​បញ្ជូន​យន្តហោះ​ចម្បាំង​ធុន F-22 Raptor មករា​រាំង​ភ្លាមៗ ជាហេតុ​ធ្វើ​ឲ្យ​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី​ធុន Tu-95 បង្ខំ​ហោះហើរ​ត្រឡប់​ចាកចេញ​វិញ​ក្នុង​រយៈពេល​ប្រមាណ​១២​នាទី ក្រោយ​លេចចេញ​វត្តមាន​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក ។​

Dtn7.com Photos's photo.

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅពេលដែល​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​ធុន F-22 Raptor របស់​សហរដ្ឋអាមេរិក​ចំនួន​២​គ្រឿង​ចេញទៅ​រារាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ខ្នាត​ធំ​ធុន Tu-95 របស់​រុស្ស៊ី​ជាបន្ទាន់​ភ្លាមៗ​នោះ គឺ​កងកម្លាំង​ទាហានជើងអាកាស​អាមេរិក និង​រុស្ស៊ី​មិនបាន​ធ្វើការ​ទំនាក់ទំនង​គ្នា​ជាមុន​តាម​សញ្ញា​ទាក់ទង​ណាមួយ​ឡើយ ។​

Dtn7.com Photos's photo.

​យោងតាម​ការផ្សព្វផ្សាយ​របស់​គេហទំព័រ Nationalinterest បាន​ឲ្យ​ដឹងថា រុស្ស៊ី​កំពុង​សម្តែង​នូវ​ការព្រួយបារម្ភ​ចំពោះ​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ធុន S-300 និង S-400 របស់ខ្លួន​ដែល​មិនអាច​ទប់ទល់​បាន​ទៅនឹង​មី​ស៊ី​ល​វាយលុក​របស់​សហរ​ដ្ឋ​អាមេរិក​ដែល​បាញ់​ក្នុង​លំហ​អាកាស​ដោយ​យន្តហោះ​ចម្បាំង​ធុន F-22 Raptor ។ ដូច្នេះ ទើប​រុស្ស៊ី​កំពុងអភិវឌ្ឍន៍​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ប្រភេទ​ថ្មី​របស់ខ្លួន​ធុន S-500 ដើម្បី​ត្រៀម​ទប់ទល់​ទៅនឹង​មី​ស៊ី​ល​វាយប្រហារ​លើ​លំហ​អាកាស​ដោយ​យន្តហោះ​ចម្បាំង​ធុន F-22 Raptor  របស់​សហរដ្ឋអាមេរិក​នៅពេល​ខាងមុខ ពោលគឺ​រុស្ស៊ី​មិនទាន់មាន​ទំនុកចិត្ត​ទៅលើ​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​របស់ខ្លួន​ទប់ទល់​ទៅនឹង​មី​ស៊ី​ល​វាយលុក​លើ​លំហ​អាកាស​ដោយ​យន្តហោះ​ចម្បាំង​ធុន F-22 Raptor របស់​សហរដ្ឋអាមេរិក​នៅឡើយ​ទេ ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.