ថ្ងៃ ចន្ទ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

​មហាអំណាច​បញ្ចេញ​នាវា​ពិឃាត​ថ្មី​ទៀតហើយ ! អាមេរិក​ធ្វើ​ពិធី​ប្រោះព្រំ​បែប​សាសនា​ឲ្យ​នាវា​ពិឃាត​ជំនាន់​ថ្មី USS Paul Ignatius  មុន​ដាក់​បំពេញបេសកកម្ម​ក្នុង​សង្គ្រាម​

​គេហទំព័រ UPI បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ កងកម្លាំង​ទាហានជើងទឹក​សហរដ្ឋ​អាមេរិក​បានធ្វើ​ពិធី​ប្រោះព្រំ​តាមបែប​សាសនា​គ្រិស្ត​ឲ្យ​នាវា​ពិឃាត​ជំនាន់​ថ្មី​ដ៏​ទំនើប​របស់ខ្លួន​មួយគ្រឿង​ទៀត​ធុន USS Paul Ignatius (DDG-117) មុននឹង​ដាក់​ឲ្យ​បំពេញបេសកកម្ម​ក្នុង​សង្គ្រាម​នៅពេល​ខាងមុខ​ឆាប់ៗ​ក្រោយ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​នា​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៦​រួចមក ។​

Dtn7.com Photos's photo.

​នាវា​ពិឃាត​ជំនាន់​ថ្មី​ដ៏​ទំនើបរ​បស់​សហរដ្ឋអាមេរិក​ធុន USS Paul Ignatius (DDG-117) នេះ ឋិត​ក្នុង​ប្រភេទ​នាវាចម្បាំង Arleigh Burke-Class, Flight IIA មាន​ប្រវែង​១៦០​ម៉ែត្រ បំពាក់​ដោយ​អាវុធ​វាយលុក​ច្រើន​ប្រភេទ រួមទាំង​មី​ស៊ី​ល​នាំ​ផ្លូវ និង​មី​ស៊ី​ល​វាយលុក​ធុន Tomahawk ផង ។ ពិសេស​ជាងនេះទៅទៀត គឺ​នាវា​ពិឃាត USS Paul Ignatius ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​ប្រយុទ្ធ Aegis Combat System ( មាន​មី​ស៊ី​ល​វាយលុក និង​ខែល​ការពារ​មី​ស៊ី​ល​) ដ៏​ខ្លាំងក្លា ។​

Dtn7.com Photos's photo.

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នាវា​ពិឃាត USS Paul Ignatius (DDG-117) នេះ អាច​នឹងត្រូវ​ដាក់​ឲ្យ​បំពេញបេសកកម្ម​នៅ​ចុងឆ្នាំ​២០១៧ ឬ​នៅ​ដើមឆ្នាំ​២០១៨​ខាងមុខ​ឆាប់ៗ ។​

Dtn7.com Photos's photo.

​បច្ចុប្បន្ន សហរដ្ឋអាមេរិក​ដែលជា​ប្រទេស​មហាអំណាច​យោធា​លើ​ពិភពលោក​មាន​នាវា​ពិឃាត​ចំនួន​ជាង​៦០​គ្រឿង​ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​ដោយ​កងកម្លាំង​ទាហានជើងទឹក​យ៉ាងសកម្ម ។ ដូច្នេះ ការដាក់​ឲ្យ​ដំណើរការ​នូវ​នាវា​ពិឃាត USS Paul Ignatius (DDG-117) ដែលជា​នាវាចម្បាំង​ប្រភេទ Arleigh Burke-Class Destroyer ដ៏​ទំនើប​បំពាក់​ដោយ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រយុទ្ធ Aegis Combat System ទៀត​នោះ គឺ​ប្រៀប​ដូច​ឲ្យ​កងកម្លាំង​ទាហានជើងទឹក​សហរដ្ឋ​អាមេរិក​មាន​នាវាចម្បាំង​ប្រើប្រាស់​ប្រកបដោយ​សក្តានុពល​ទ្វេដង ។​

Dtn7.com Photos's photo.

​ក្រៅពី​នាវា​ពិឃាត​ដ៏​មាន​អានុភាព​នោះ កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ កងកម្លាំង​ទាហានជើងទឹក​សហរដ្ឋ​អាមេរិក​ក៏បាន​សម្រេច​ធ្វើតេស្ត​សាកល្បង​នូវ​នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ប្រភេទ​ថ្មី​របស់ខ្លួន​ឈ្មោះ USS Gerald R.Ford (CVN-78) ដែលមាន​តម្លៃ​រហូតដល់​ទៅជិត​១៣​ពាន់​លាន​ដុល្លារ បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើបៗ​មុននឹង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅពេល​ខាងមុខ​ឆាប់ៗ​ផងដែរ ៕ 

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.