ថ្ងៃ ចន្ទ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

​ក្តី​ព្រួយបារម្ភ​របស់​មហាអំណាច ! រុស្ស៊ី និង​ចិន​បញ្ជូន​នាវាចម្បាំង​ស៊ើបការណ៍​តាម​នាវា​ផ្ទុក​យន្តហោះ​អាមេរិក USS Carl Vinson 

​គេហទំព័រ​សារព័ត៌មាន Sputniknews របស់​រុស្ស៊ី​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង (Beijing) និង​ទីក្រុង​មូ​ស្គូ (Moscow) បានចាប់ផ្តើម​បញ្ជូន​វា​នា​ចម្បាំង​ស៊ើបការណ៍​តាម​ពីក្រោយ​នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក USS Carl Vinson (CVN-70) ខណៈ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​នេះ​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ឧបទ្វីប​កូរ៉េ ។​

Dtn7.com Photos's photo.

​សេចក្តីរាយការណ៍​ពី​រដ្ឋាភិបាល​ជប៉ុន​បាន​ឲ្យ​ដឹងថា នាវា​ផ្ទុក​យន្តហោះ USS Carl Vinson របស់​សហរដ្ឋអាមេរិក​ដែល​ឋិត​នៅក្នុង​ដែនទឹក​ជុំវិញ​សមុទ្រ​ចិន​ខាងកើត​នោះ កំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់​ឧបទ្វីប​កូរ៉េ ខណៈ​រុស្ស៊ី និង​ចិន​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​រៀងៗ​ខ្លួន ហើយក៏​បាន​ចាត់​បញ្ជូន​នាវា​ស៊ើបការណ៍​តាម​ពីក្រោយ​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson របស់​សហរដ្ឋអាមេរិក​ដើម្បី​ឃ្លាំមើល​សកម្មភាព​របស់​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson ជាប្រចាំ និង​ដោយ​ប្រុងប្រយ័ត្ន ។​

Dtn7.com Photos's photo.

​ជំហរ​ដ៏​រឹងមាំ​របស់​មហាអំណាច​សហរដ្ឋអាមេរិក​ចំពោះ​ប្រទេស​កូរ៉េខាងជើង ក្នុង​កម្មវិធី​តេស្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​នោះបាន​បង្ក​ឲ្យ​ប្រទេស​មហាអំណាច​រុស្ស៊ី និង​ចិន​មានការ​ព្រួយបារម្ភ​រៀងៗ​ខ្លួន ខណៈ​លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​បាន​ថ្លែង​ឲ្យ​ដឹងថា «​បញ្ហា​នេះ គួរតែ​ដោះស្រាយ​ដោយ​សន្តិវិធី​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​ខាង​ផ្នែក​ការទូត និង​នយោបាយ​» ។ 

Dtn7.com Photos's photo.

​អ្នកវិភាគ​យុទ្ធសាស្ត្រ​យោធា​អន្តរជាតិ​បាន​លើកឡើងថា វត្តមាន​របស់​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson សហរដ្ឋអាមេរិក​នៅ​កៀក​នឹង​ឧបទ្វីប​កូរ៉េ គឺជា​សម្ពាធ​ដ៏​ធំថ្មី​មួយទៀត​ដែល​សង្កត់​ទៅលើ​ភាព​គឃ្លើន​របស់​មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង Kim Jong-un ក្នុង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ បន្ទាប់ពី​ការដាក់ទណ្ឌកម្ម​ផ្សេងៗ​លើ​ប្រទេសមួយ​នេះ ។​

Dtn7.com Photos's photo.

​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson (CVN-70) គឺជា​នាវា​ផ្ទុក​យន្តហោះ​ខ្នាត​ធំ និង​ជា​នាវាចម្បាំង​ទី​៣​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក ដែល​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ ហើយក៏​ធ្លាប់បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​សង្គ្រាម​ជាច្រើនលើក ។ វា​អាច​ផ្ទុក​យន្តហោះ​ចម្រុះ រួមទាំង​ឧទ្ធម្ភាគចក្រ​រហូតដល់​ជិត​១០០​គ្រឿង និង​បំពាក់​ដោយ​អាវុធ​បាញ់​យន្តហោះ ព្រមទាំង​មី​ស៊ី​ល​ថែមទៀត ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.