ថ្ងៃ ចន្ទ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

​សារ​ជូនពរ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ គ​.​ស ២០១៧

​ទីចាត់ការ​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត (WWW.DTN7.COM) សូម​ប្រសិទ្ធិ៍​ពរជ័យ​បវរ​មហាប្រសើរ ថ្វាយ និង​ជូន​ចំពោះ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាតិ​ទាំងអស់ សូម​មាន​ព្រះ​បញ្ញាញាណ​ថ្មី ប្រាជ្ញា​ស្មារតី​ភ្លឺ​ថ្លា ដើម្បី​បាន​ដឹកនាំ​កម្ពុជា​ឲ្យ​ឈាន​ឆ្ពោះទៅរក​នីតិរដ្ឋ សិទ្ធិ សេរីភាព និង​អភិវឌ្ឍន៍​រីកចម្រើន​រុងរឿង​ជានិច្ច​និរន្តរ៍ ។​

​សូម​ជូនពរ​អស់លោក​អ្នកអាន​ទាំងអស់​ដែល​បាន​គាំទ្រ​ទាំង​ស្មារតី ទាំង​សម្ភារៈ​នៃ​ការផ្សព្វផ្សាយ​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត សូម​ឲ្យ​បារមី​នៃ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំរកា នព្វ​ស័ក ព្រះនាម កិមិរាទេវី ជួយ​បីបាច់​ថែរក្សា​អស់លោក​បាន​ជួបប្រទះ​តែ​នឹង​សុខ​ភាពល្អ​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន ប្រាជ្ញា​វាងវៃ និង​បាន​ប្រកបដោយ​ពរ​ទាំង​៥​ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

​សូម​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម កិមិរាទេវី ជួយ​អភិបាល គ្រប់គ្រង​រក្សា និង​ប្រសិទ្ធិ៍​ពរជ័យ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ឲ្យ​មាន​សមាន​ចិត្តជា​កុសល យោគយល់​គ្នា សន្តោស​ប្រណី​គ្នា សាមគ្គី រួមសុខ រួមទុក្ខ ជា​មហា​គ្រួសារ​តែមួយ​នៅលើ​ទឹកដី​មាតុភូមិ​អង្គរ​ជាទី​ស្នេហា ដោយ​សេចក្តីសុខក្សេមក្សាន្ត ប្រកបដោយ​កិត្តិយស សេចក្តីថ្លៃថ្នូរ​តរៀង​ទៅ ។​

ក្រាបបង្គំ​ទូលថ្វាយ និង គោរព​ជូនពរ​ពី នាយក​គ្រប់គ្រង និង​សហការី​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​ទាំងអស់​

Filed in: Uncategorized

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.