ថ្ងៃ ចន្ទ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

​បន្ថែម​គ្រឿង​ចម្បាំង​ទៀតហើយ ! អាមេរិក​ធ្វើតេស្ត​សាកល្បង​នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ប្រភេទ​ថ្មី​ដ៏​ទំនើប តម្លៃ​ជិត​១៣​ពាន់​លាន​ដុល្លារ​

​គេហទំព័រ​សារព័ត៌មាន Dailymail របស់​អង់គ្លេស​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ឲ្យ​ដឹងថា កងកម្លាំង​ទាហានជើងទឹក​សហរដ្ឋ​អាមេរិក​បានសម្រេច​ធ្វើតេស្ត​សាកល្បង​នូវ​នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ (CVN) ប្រភេទ​ថ្មី​របស់ខ្លួន​ឈ្មោះ USS Gerald R.Ford ដែលមាន​តម្លៃ​រហូតដល់​១២,៩​ពាន់​លាន​ដុល្លារ បន្ទាប់ពី​បាន​ពន្យារពេល​អស់​ច្រើន​ឆ្នាំ​មកហើយ ។​

Dtn7.com Photos's photo.

​នាវា​ផ្ទុក​យន្តហោះ​ធុន USS Gerald R.Ford (CVN-78) របស់​សហរដ្ឋអាមេរិក​នេះ បានចាប់ផ្តើម​ផលិត​កាលពី​អំឡុង​ឆ្នាំ​២០០៩ និង​បានបញ្ចប់​ដំណើរការ​នា​ខែកញ្ញា ឆ្នាំ​២០១៥​កន្លងទៅ ។ ឥឡូវ វា​ត្រូវបាន​ធ្វើតេស្ត​សាកល្បង​ជាមួយនឹង​ការបំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ​ជាច្រើន មុននឹង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នាពេលខាងមុខ​ឆាប់ៗ ។​

Dtn7.com Photos's photo.

​នាវា​ផ្ទុក​យន្តហោះ​ធុន USS Gerald R.Ford (CVN-78) គឺជា​ប្រភេទ​នាវា​ផ្ទុក​យន្តហោះ​ខ្នាត​ធំ​របស់​សហរដ្ឋអាមេរិក មាន​ប្រវែង​៣៣៧​ម៉ែត្រ ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ ។ នាវា​ផ្ទុក​យន្តហោះ ដែលជា​នាវាចម្បាំង​ដ៏​សាហាវ​ប្រភេទ​នេះ អាច​ផ្ទុក​យន្តហោះ​ចម្រុះ​បាន​ជាង​៧៥​គ្រឿង និង​បំពាក់​ដោយ​អាវុធ​មី​ស៊ី​ល ទាំង​មី​ស៊ី​ល​វាយលុក ទាំង​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល ។​

Dtn7.com Photos's photo.

​បច្ចុប្បន្ន សហរដ្ឋអាមេរិក​មាន​នាវា​ផ្ទុក​យន្តហោះ ដែលជា​ប្រភេទ​នាវាចម្បាំង​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​កំពុង​ដំណើរការ​សកម្ម​ចំនួន​១០​គ្រឿង កំពុង​ធ្វើតេស្ត​សាកល្បង​ចំនួន​១​គ្រឿង (USS Gerald R.Ford) កំពុង​ឋិត​ក្រោម​ការផលិត​ចំនួន​១​គ្រឿង ដែល​អាច​នឹងធ្វើ​តេស្ត​សាកល្បង​នៅ​ឆ្នាំ​២០២០ (USS John F.Kennedy) និង​កំពុង​ឋិត​ក្នុង​គម្រោង​ផលិត​នៅ​ឆ្នាំ​២០២៥​ខាងមុខ​ចំនួន​១​គ្រឿង​ទៀត ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.