ថ្ងៃ អង្គារ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧

​សំណុំរឿង​ឃាតកម្ម​ស្ត្រី​សម្លាប់​អតីត​សង្សារ​ដ៏​ព្រៃផ្សៃ ! ចំណាយ​ប្រាក់​រហូតដល់​៣៥​លាន​ដុល្លារ ដើម្បី​ជា​ថ្នូរ​ធានា​ការដោះលែង​ឲ្យ​នៅក្រៅ​ឃុំ 

​គេហទំព័រ​សារព័ត៌មាន BBC ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ ដែល​ដកស្រង់​ពី​សារព័ត៌មាន Associated Press បាន​ឲ្យ​ដឹងថា តុលាការ​សហរដ្ឋអាមេរិក​បានសម្រេច​ដោះលែង​ឲ្យ​ស្ត្រី​ម្នាក់​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​សម្លាប់​អតីត​សង្សារ​ដ៏​សាហាវព្រៃផ្សៃ​នា​ខែឧសភា ឆ្នាំ​២០១៦​កន្លងមក​ដោយ​ដុតបំផ្លាញ​សាកសព​នោះ បាន​ឋិត​នៅក្រៅ​ការឃុំខ្លួន​តាមរយៈ​ដាក់​ប្រាក់​តម្កល់​ធានា​រហូតដល់​៣៥​លាន​ដុល្លារ​អាមេរិក ជាហេតុ​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​សម្តែង​នូវ​ការស្រងាកចិត្ត​យ៉ាងខ្លាំង ។​

Dtn7.com Photos's photo.

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ស្ត្រី​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​សម្លាប់​អតីត​មិត្ត​ប្រុស​ដែល​ធ្លាប់​រស់នៅ​ជាមួយគ្នា​រហូត​មានកូន​ស្រី​ចំនួន​២​នាក់​នោះ មានឈ្មោះ Tiffany Li អាយុ​៣១​ឆ្នាំ ជា​កូនចៅ​ជំនាន់​ក្រោយ​នៃ​គ្រួសារ​ត្រកូល​ជនជាតិ​ចិន​រកស៊ី​ខាង​ជំនួញ​អចលនទ្រព្យ ។ នាង​ត្រូវបាន​ចាប់ខ្លួន​ជាមួយ​មិត្ត​ប្រុស​ថ្មី​របស់​នាង និង​មិត្តភក្តិ​ម្នាក់ទៀត​កាលពី​ខែឧសភា ឆ្នាំ​២០១៦​កន្លងទៅ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ផែនការ​សម្លាប់​អតីត​មិត្ត​ប្រុស​ដ៏​ព្រៃផ្សៃ តែ​ត្រូវបាន​តុលាការ​ដោះលែង​វិញ​ជា​ថ្នូរ​នឹង​ការ​ចំណាយលុយ​ធានា​នៅក្រៅ​ឃុំ​រហូតដល់​ចំនួន​៣៥​លាន​ដុល្លារ​អាមេរិក ។​

Dtn7.com Photos's photo.

​នាង Tiffany Li នឹងត្រូវ​បាន​បន្ត​ឲ្យ​ឋិត​នៅក្រៅ​ឃុំ​នៅពេល​នាង​ដាក់​ប្រាក់សុទ្ធ​ចំនួន​៤​លាន​ដុល្លារ​អាមេរិក និង​មុខរបរ​ជំនួញ​អចលនទ្រព្យ​ដែលមាន​តម្លៃ​៦១​លាន​ដុល្លារ​អាមេរិក​ទៀត គឺ​សរុប​រហូតដល់​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៦៥​លាន​ដុល្លារ​អាមេរិក ។ 

Dtn7.com Photos's photo.

​នាង Tiffany Li ធ្លាប់បាន​រួមរស់​ជាមួយ​មិត្ត​ប្រុស​របស់​នាង​ឈ្មោះ Keith Green រហូតដល់​មានកូន​ស្រី​ចំនួន​២​នាក់ ។ អ្នក​ទាំង​ពីរបាន​ជួបគ្នា​ចុងក្រោយ​នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ នៅ​ភោជនីយដ្ឋាន​មួយ​ឋិត​នៅ​ភាគខាងត្បូង San Francisco ។ បន្ទាប់ពី​ជំនួប​នោះ លោក Keith Green មិនឃើញ​ត្រឡប់មក​លំនៅឋាន​វិញ​ទេ និង​លុះដល់​២​សប្តាហ៍​ក្រោយមក ទើប​ដឹងថា លោក​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ។ ១​សប្តាហ៍​ក្រោយមកទៀត សមត្ថកិច្ច​ក៏បាន​ចាប់ខ្លួន​នាង Tiffany Li និង​មិត្ត​ប្រុស​ថ្មី​របស់​នាង​ឈ្មោះ Kaveh Bayat ព្រមទាំង​បុរស​ម្នាក់ទៀត​ឈ្មោះ Olivier Adella ក្នុង​សំណុំរឿង​ជាប់​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ផែនការ​សម្លាប់​អតីត​មិត្ត​ប្រុស​របស់ខ្លួន ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.