ថ្ងៃ អាទិត្យ ទី ២៣ ខែ មេសា ឆ្នាំ ២០១៧

សម្ពាធ​ធំថ្មី​មួយទៀត​ធ្លា​ក់លើ​កូរ៉េខាងជើង ! នាវាចម្បាំង USS Carl Vinson សហរដ្ឋអាមេរិក​កាន់តែ​ចូលទៅ​កៀក​នឹង​ឧបទ្វីប​កូរ៉េ​ហើយ 

​​គេហទំព័រ​សារព័ត៌មាន CNN បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា ក្រុម​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson ជា​នាវាចម្បាំង​ដ៏​សាហាវ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​រប​ស់​សហរដ្ឋអាមេរិក ដែល​បង្ហាញ​វត្ត​មាននៅ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ខែមីនា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នោះ នឹងធ្វើ​ដំណើរ​ចូលទៅ​ដែនទឹក​ភាគ​ខាងលិច​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​កៀក​នឹង​ឧបទ្វីប​កូរ៉េ​តែម្តង ខណៈ​ប្រទេស​កូរ៉េខាងជើង បាននិងកំពុង​គំរាមកំហែង​ខាង​អាវុធ​មី​ស៊ី​ល និង​គ្រាប់បែកនុយក្លេអ៊ែរ​ឥតឈប់ឈរ ។​

Dtn7.com Photos's photo.

​លោក​ឧ​ត្ត​មនា​វី Harry Harris មេបញ្ជាការ​យោធា​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​បានបញ្ជាក់​ឲ្យ​ដឹងថា ក្រុម​នាវាចម្បាំង USS Carl Vinson នឹងធ្វើ​ដំណើរ​ទៅកាន់​ដែនទឹក​ភាគ​ខាង​លិ​ខ​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​កៀក​នឹង​ឧបទ្វីប​កូរ៉េ ក្រោយ​ការចាកចេញ​ពី​ប្រទេស​សិង្ហ​បុរី​នា​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៧​ម្សិលមិញ ។​

Dtn7.com Photos's photo.

​អ្នកវិភាគ​យុទ្ធសាស្ត្រ​យោធា​អន្តរជាតិ​បាន​លើកឡើងថា វត្តមាន​របស់​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson សហរដ្ឋអាមេរិក​នៅ​កៀក​នឹង​ឧបទ្វីប​កូរ៉េ​ដែល​កំពុង​គំរាមកំហែង​ពី​ការធ្វើ​តេស្ត​សាកល្បង​នូវ​អាវុធ​មី​ស៊ី​ល និង​គ្រាប់បែកនុយក្លេអ៊ែរ​រប​ស់​ប្រទេស​កូរ៉េខាងជើង​នោះ គឺ​ស្មើនឹង​សម្ពាធ​ដ៏​ធំថ្មី​មួយទៀត​សង្កត់​ទៅលើ​ភាព​គឃ្លើន​របស់​ប្រទេស​កូរ៉េខាងជើង​កាន់កាប់​អំណាច​ដោយ​មេដឹកនាំ​វ័យក្មេង Kim Jong-un បន្ទាប់ពី​ការដាក់ទណ្ឌកម្ម​ផ្សេងៗ​ក្នុង​រឿង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ ។​

Dtn7.com Photos's photo.

​សកម្មភាព​ចល័ត​នាវាចម្បាំង USS Carl Vinson របស់​សហរដ្ឋអាមេរិក​មកដល់​កៀក​នឹង​ឧបទ្វីប​កូរ៉េ​ដែលជា​ការឆ្លើយតប​ទៅនឹង​អំពើ​គឃ្លើន​របស់​ប្រទេស​កូរ៉េខាងជើង​ខាង​កម្ម​វី​ធី​អាវុធ​នុយក្លេអ៊ែរ​នាពេល​នេះ គឺ​កើតឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​បាញ់​មី​ស៊ី​ល​វាយលុក​ធុន Tomahawk រហូតដល់​ចំនួន​៥៩​គ្រាប់​ចេញពី​នាវាចម្បាំង​របស់ខ្លួន​បោះទីតាំង​នៅ​ភាគ​ខាងកើត​សមុទ្រ​មេ​ឌី​ទែ​រ៉ា​នេ វាយប្រហារ​ទៅលើ​មូលដ្ឋាន​ទ័ពអាកាស​រប​ស់​រដ្ឋាភិបាល​ស៊ី​រី​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី Bashar al-Assad គាំទ្រ​ពេញទំហឹង​ដោយ​រុស្ស៊ី​កាលពី​រាត្រី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ ក្នុង​សំណុំរឿង​ការប្រើប្រាស់​អាវុធ​គីមី វាយប្រហារ​នៅ​ប្រទេស​ស៊ី​រី បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​រងរបួស​ច្រើន​នាក់ ។​

Dtn7.com Photos's photo.

​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson (CVN-70) គឺជា​នាវា​ផ្ទុក​យន្តហោះ​ខ្នាត​ធំ និង​ជា​នាវាចម្បាំង​ទី​៣​ដ៏​សាហាវ​របស់​សហរដ្ឋអាមេរិក​ដែល​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ ហើយ​ធ្លាប់បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​សង្គ្រាម​ជាច្រើនលើក ។ វា​អាច​ផ្ទុក​យន្តហោះ​ចម្រុះ រួមទាំង​ឧទ្ធម្ភាគចក្រ រហូតដល់​ជិត​១០០​គ្រឿង និង​បំពាក់​ដោយ​អាវុធ​បាញ់​យន្តហោះ ព្រមទាំង​មី​ស៊ី​ល​ថែមទៀត ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.