ថ្ងៃ អាទិត្យ ទី ១៨ ខែ មិថុនា ឆ្នាំ ២០១៧

​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​១៣​នាក់ ទទួលបាន​ការតែងតាំង​គោរមងារ​ជា «​សន្តិ​បណ្ឌិត​» នៃ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា 

​យោងតាម​សេចក្តី​ក្រាប​បង្គំ​ទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​ក្នុងនាម​ព្រះបរមនាម និង​តាម​ព្រះរាជ​ត្រាស់បង្គាប់​នៃ​អង្គ​ព្រះមហាក្សត្រ បាន​ចុះហត្ថលេខា​នៅលើ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៧/៣១៥ ចុះ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៧​ត្រាស់បង្គាប់​បង្កើត​គោរមងារ «​សន្តិ​បណ្ឌិត​» នៃ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា សម្រាប់​ផ្តល់ជូន​ថ្នាក់ដឹកនាំ​នៃ​ក្រសួងមហាផ្ទៃ ដែល​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ជំនាញ​នានា​ក្នុង​វិស័យ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ហើយក៏​បានតែងតាំង​ថ្នាក់ដឹកនាំ​នៃ​ក្រសួងមហាផ្ទៃ​ចំនួន​១៣​រូប ដែល​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ជំនាញ «​ដឹកនាំ​បញ្ជា​កងកម្លាំង​នគរបាល​» ជា សន្តិ​បណ្ឌិត​នៃ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា ។​

​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ទាំង​១៣​នាក់​ដែល​ទទួលបាន​ការតែងតាំង​គោរមងារ​ជា សន្តិ​បណ្ឌិត​នៃ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា​នោះ រួមមាន​ដូចខាងក្រោម ៖

១-​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​

២-​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ តេង សាវង្ស រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​

៣-​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ុក គឹម​លេខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​

៤-​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឌុល គឿន  រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​

៥-​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​

៦-​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ លួ រ៉ា​មីន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​

៧-​ឯកឧត្តម  ហេង ហាក់ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​

៨-​ឯកឧត្តម  ចាន់ អ៊ា​ន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​

៩-​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ប៊ុន​ណារិន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​

១០-​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​

១១-​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​តារា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​

១២-​ឯកឧត្តម  ខៀវ សុភ័គ នាយក​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម ស ខេង 

១៣- ឯក​ត្ត​ម ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​១ ចាន់ គឹម​សេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.