ថ្ងៃ ពុធ ទី ០៧ ខែ មិថុនា ឆ្នាំ ២០១៧

ស្រមោច​កាន់តែ​គំរាម​ដំរី​ខ្លាំង​ឡើង​ហើយ ! តៃវ៉ាន់​លើក​គម្រោង​ទិញ​យន្ដហោះ​ចម្បាំង​បំបាំងកាយ​ធុន F-35 ពី​អាមេរិក ដើម្បី​ទប់ទល់​ចិន​

​​គេហទំព័រ​សារព័ត៌មាន Sputniknews របស់​រុស្ស៊ី​បាន​ផ្សព្វផ្សាយ​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ​ឲ្យ​ដឹងថា ក្រសួងការពារជាតិ​តៃវ៉ាន់​មាន​គម្រោង​ទិញ​យន្ដហោះ​ចម្បាំង​បំបាំងកាយ​ដ៏​ទំនើប​ធុន F-35A និង​ធុន F-35B ពី​សហរដ្ឋអាមេរិក​ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​អំណាច​យោធា​របស់​ចិន ។​

Image may contain: cloud, airplane and sky

​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៧​កន្លងទៅ គេហទំព័រ Defensenews បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា លោក Feng Shih-kuan រដ្ឋមន្ដ្រី​ការពារជាតិ​តៃវ៉ាន់​បានបញ្ជាក់​អះអាង​យ៉ាងច្បាស់​ថា តៃវ៉ាន់​អាច​វាយប្រហារ​ចិន​បាន​ដោយ​ប្រើ​អាវុធ​មី​ស៊ី​ល​ដែល​អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​ជាង​១ ៥០០​គីឡូម៉ែត្រ ។​

Image may contain: airplane and sky

​បន្ថែម​ពីលើ​អាវុធ​មី​ស៊ី​ល​អះអាងថា​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​ដល់​ជាង​១ ៥០០​គីឡូម៉ែត្រ​នោះ ការណ៍​ដែល​កោះ​តៃវ៉ាន់​មាន​គម្រោង​បញ្ជា​ទិញ​យន្ដហោះ​ចម្បាំង​បំបាំងកាយ​ធុន F-35A (​មានតម្លៃ​ជិត​១០០​លាន​ដុល្លារ​អាមេរិក​ក្នុង​១​គ្រឿង និង​អាច​ហោះហើរ​ក្នុង​ល្បឿន​ជាង​២ ០០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង រួមជាមួយ​នឹង​ការបំពាក់​នូវ​អាវុធ​ទំនើបៗ​ដែល​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​សមរភូមិ​នា​ដើមឆ្នាំ​២០១៧​នេះ​) និង​យន្ដហោះ​ចម្បាំង​បំបាំងកាយ​ធុន F-35B (​មានតម្លៃ​ជាង​១២២​លាន​ដុល្លារ​អាមេរិក​ក្នុង​១​គ្រឿង​) ពី​សហរដ្ឋអាមេរិក​នោះ គឺ​បានបង្ហាញ​ឲ្យ​ឃើញថា កោះ​តៃវ៉ាន់​មិន​ព្រម​ញ៉ម​នឹង​មហាអំណាច​ចិន​ឡើយ ហើយ​បែរជា​«​បក​»​គំរាម​មកលើ​មហាអំណាច​ចិន​ថែម​ទៀតផង ។​

Image may contain: airplane

​នាពេល​កន្លងមក​ធ្លាប់តែ​ឮថា ចិន​គំរាមកំហែង​វាយប្រហារ​តៃវ៉ាន់​ដោយ​មហាអំណាច​ចិន​អះអាងថា តៃវ៉ាន់ គឺជា​កោះ​មួយ​នៃ​ដែន​អធិបតេយ្យភាព​របស់ខ្លួន ហើយ​ចិន​នឹង​វាយកម្ទេច​កោះ​តៃវ៉ាន់​ប្រសិនបើ​កោះ​មួយ​នេះ​ហ៊ាន​ប្រកាស​ឯករាជ្យ​មិន​ចំណុះ​ចិន ។ បច្ចុប្បន្ន កាំជ្រួច​មី​ស៊ី​ល​ជាង​១ ៥០០​ដើម​របស់​ចិន​បាន​បែរ​កាណុង​សំដៅ​ទៅលើ​កោះ​តៃវ៉ាន់​រួចជាស្រេច ខណៈ​មហាអំណាច​ចិន​មាន​កម្លាំង​ទាហាន​សកម្ម​ចំនួន​ជាង​២​លាន​នាក់ រីឯ​តៃវ៉ាន់​មាន​កម្លាំង​ទាហាន​សកម្ម​ត្រឹម​ចំនួន​ប្រមាណ​២០​ម៉ឺន​នាក់​ប៉ុណ្ណោះ ពោល​មិន​ស្មើនឹង​១​កងពលធំ​របស់​ចិន​ផង ៕​

Image may contain: ocean, sky, cloud, outdoor, water and nature

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.