ថ្ងៃ អង្គារ ទី ០៦ ខែ មិថុនា ឆ្នាំ ២០១៧

​ល្បិច​មហាអំណាច​អាមេរិក ! ដៃ​ម្ខាង​លក់​អាវុធ​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​ឲ្យ​តៃវ៉ាន់ និង​ដៃ​ម្ខាង​ទៀត​គាំទ្រ​នយោបាយ​ចិន​តែមួយ​«One China Policy» 

​គេ​ហទំ​ព័រសារព័ត៌មាន​Reuters បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ឲ្យ​ដឹងថា រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump កំពុង​រៀបចំ​កញ្ចប់​គ្រឿង​សព្វាវុធ​ដ៏​ធំ​មួយ​សម្រាប់​លក់​ទៅ​ឲ្យ​តៃវ៉ាន់ រួមទាំង​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​ផង ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​អំណាច​យោធា​របស់​ចិន ។ កញ្ចប់​គ្រឿង​សព្វាវុធ​នេះ​មាន​ទំហំ​ធំ​ជាង​កញ្ចប់​សព្វាវុធ​ដែល​សហរដ្ឋអាមេរិក​អតីត​រដ្ឋាភិបាល​លោក​ប្រធានាធិបតី Barack Obama ពន្យារពេល​លក់​ទៅ​ឲ្យ​តៃវ៉ាន់​នាពេល​ចុង​អាណត្តិ​ទៅទៀត ។​

Image may contain: sky, bird, airplane and cloud

​មន្ត្រី​យោធា​សហរដ្ឋអាមេរិក​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​Reuters ឲ្យ​ដឹងថា កញ្ចប់​សព្វាវុធ​ដែល​សហរដ្ឋអាមេរិក​ពិចារណា​គ្រោង​លក់​ទៅ​ឲ្យ​តៃវ៉ាន់​នោះ​មានតម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក ។​

Image may contain: sky and outdoor

​គេហទំព័រ Defensenews បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ឲ្យ​ដឹងថា រដ្ឋមន្ត្រី​ការពារជាតិ​តៃវ៉ាន់ គឺ​លោក Feng Shih-kuan បាន​ព្រមាន​ថា តៃវ៉ាន់​អាច​វាយប្រហារ​ចិន​បាន​ដោយ​អាវុធ​មី​ស៊ី​ល​ដែល​អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​ជាង​១ ៥០០​គីឡូម៉ែត្រ ។​

No automatic alt text available.

​តាម​ការកត់សម្គាល់​ជាក់ស្តែង​បានបង្ហាញ​ថា ថ្វី​ដ្បិត​សហរដ្ឋអាមេរិក​នា​សម័យ​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump បានប្រកាស​គាំទ្រ​នយោបាយ​ចិន​តែមួយ​«One China Policy» ក៏ដោយ ក៏​សហរដ្ឋអាមេរិក​បា​នល​ក់​សព្វាវុធ​ច្រើនសន្ធឹក​សន្ធាប់​ទៅ​ឲ្យ​តៃវ៉ាន់​ដើម្បី​ទប់​ទល់នឹង​អំណាច​យោធា​របស់​ចិន ទោះបី​ចិន​បានស្នើ​ឲ្យ​សហរដ្ឋអាមេរិក​បញ្ជ​ប់​ការលក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់​ច្រើនលើកច្រើនសា ។ មានន័យថា សម្រាប់​សហរដ្ឋអាមេរិក គឺ​ដៃ​ម្ខាង​លក់​សព្វាវុធ​ទៅ​ឲ្យ​តៃវ៉ាន់​ទប់ទល់​នឹង​ចិន និង​ដៃ​ម្ខាង​ទៀត​គាំទ្រ​នយោបាយ​ចិន​តែមួយ​«One China Policy» ៕​

Image may contain: ocean, sky, cloud, outdoor, water and nature

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.