ថ្ងៃ ពុធ ទី ០៧ ខែ មិថុនា ឆ្នាំ ២០១៧

​ថ្លើមធំ​ពេក​ហើយ ! បុរស​ជនជាតិ​យួន​ចំនួន​៧​នាក់​ឆ្លងដែន​ចូលមក​កាប់​ឈើ​ខុសច្បាប់​លើដី​ខ្មែរ ដោយ​ប្រើ​សុទ្ធតែ​គ្រឿងយន្ត​ត្រាក់ទ័រ និង​រណារយន្ត​

​ពិតជា​ថ្លើមពាសមេឃ​មែន បុរស​ជនជាតិ​វៀតណាម​ចំនួន​៧​នាក់​បាន​លួច​ឆ្លងដែន​ចូលមក​កាប់​ឈើ​ខុសច្បាប់​លើ​ទឹកដី​ខេត្តរតនគិរី ប្រទេស​កម្ពុជា ដោយ​ប្រើ​សុទ្ធតែ​គ្រឿងយន្ត​ត្រាក់ទ័រ និង​រណារយន្ត ប៉ុន្តែ​ជួប​រឿង​ស៊យ ត្រូវ​សមត្ថកិច្ច​នគរបាល​អ​ន្តោ​ប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​បង្ក្រាបបាន​ជាក់ស្តែង នៅវេលា​ម៉ោង​១០ និង​៣៥​នាទី​ព្រឹក​នា​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៧​នេះ ត្រង់ចំណុច​ព្រំប្រទល់​៣​ស្រុក គឺ ស្រុក​អូរ​យ៉ា​ដាវ ស្រុក​អណ្តូង​មាស និង​ស្រុក​បរ​កែវ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ក្រុម​ប្រជាពលរដ្ឋ​រួចមក​។​

​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ក្នុងពេល​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ជនជាតិ​វៀតណាម​លួច​ឆ្លងដែន​ចូលមក​កាប់​ឈើ​ខុសច្បាប់​លើទឹក​ដី​ខេត្តរតនគិរី​នោះ មាន​ជនជាតិ​វៀតណាម​មួយចំនួនទៀត​បាន​រត់​គេចខ្លួន​អស់​ដោយ​បន្សល់ទុក​នៅ​វត្ថុតាង​បទល្មើស​បម្រើ​ឲ្យ​ការកាប់​ឈើ​ប៉ុណ្ណោះ ។​

​បច្ចុប្បន្ន បុរស​ជនជាតិ​វៀតណាម​ទាំង​៧​នាក់​នោះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ដើម្បី​កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​សាលាដំបូង​ខេត្ត​ចាត់​ការបន្ត​តាម​នីតិវិធី​នៃ​ច្បាប់ ។​

​គួរ​រំលឹក​ជូន​ដែរ​ថា កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦​កន្លងទៅ បុរស​ជនជាតិ​វៀតណាម​ចំនួន​៥​នាក់ ដែល​ចូលមក​ជីក​រ៉ែ​ខុសច្បាប់​នៅត្រង់ចំណុច​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ​បង្ក្រាបបាន និង​រឹបអូស​នូវ​វត្ថុតាង​បទល្មើស​ជាច្រើន រួមមាន ៖ រថយន្ត Land Cruiser ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-5727 ចំនួន​មួយគ្រឿង ម៉ាស៊ីនភ្លើង​ខ្នាត​ធំ​ចំនួន​មួយគ្រឿង ម៉ាស៊ីនបូមទឹក​២​គ្រឿង និង​ឧបករណ៍​សម្រាប់​ជីក​រ៉ែ​មួយចំនួនទៀត ៕ 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.