ថ្ងៃ អង្គារ ទី ០៦ ខែ មិថុនា ឆ្នាំ ២០១៧

​ស្រមោច​គំរាម​ដំរី ! តៃវ៉ាន់​ព្រមាន​វាយប្រហារ​មហា​យក្ស​ចិន​ដោយ​កាំជ្រួច​មី​ស៊ី​ល 

​គេហទំព័រ Defensenews បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៧​ម្សិលមិញ​ឲ្យ​ដឹងថា លោក Feng Shih-kuan រដ្ឋមន្ត្រី​ការពារជាតិ​តៃវ៉ាន់​បានបញ្ជាក់​អះអាង​ដោយ​ឥត​រារែក​ថា តៃវ៉ាន់​អាច​វាយប្រហារ​ចិន​បាន​ដោយ​គ្រាប់​មី​ស៊ី​ល​ដែល​អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​ជាង​១ ៥០០​គីឡូម៉ែត្រ ។​

Image may contain: mountain and nature

​ថ្លែង​ក្នុងឱកាស​បង្ហាញ​របាយ​ការណ៍​ស្តីពី​វ​ស័​យ​ការពារជាតិ​របស់ខ្លួន​នា​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៧ លោក Feng Shih-kuan រដ្ឋមន្ត្រី​ការពារជាតិ​តៃវ៉ាន់​បានប្រកាស​ជា​សាធារណៈ​លើក​ទី​១​ឲ្យ​ដឹងថា តៃវ៉ាន់​អាវុធ​មី​ស៊ី​លអាច​ប៉ា​ញ់​បាន​ក្នុង​រយៈ​ចម្ងាយ​ជាង​១ ៥០០​គីឡូម៉ែត្រ ។ លើសពីនេះ របាយការណ៍​ស្តីពី​វិស័យ​ការពារជាតិ​តៃវ៉ាន់​បាន​សរសេរ​ដោយ​មិន​និយាយ​ចំឈ្មោះ​ប្រទេស​ចិន​ថា «​បើ​សត្រូវ​ព្យាយាម​ឈ្លានពាន​យើងៗ​នឹង​កម្ទេច​ឲ្យ​ចុះខ្សោយ​ដោយ​វាយប្រហារ​សំដៅលើ​ពួក​ទាហាន​សត្រូវ​ដល់​មូលដ្ឋាន​នៅ​គ្រប់​សមរភូមិ​តែម្តង​» ។​

Image may contain: sky, airplane and outdoor

​នាពេល​កន្លងមក​ធ្លាប់តែ​ឮថា ចិន​គំរាមកំហែង​វាយប្រហារ​តៃវ៉ាន់ ដោយ​មហាអំណាច​ចិន​អះអាងថា តៃវ៉ាន់​គឺជា​កោះ​មួយ​នៃ​ផ្នែក​អធិបតេយ្យភាព​របស់ខ្លួន ហើយ​ចិន​នឹង​វាយប្រហារ​កម្ទេច​កោះ​តៃវ៉ាន់​ប្រសិនបើ​កោះ​មួយ​នេះ​ប្រកាស​ឯករាជ្យ​មិន​ចំណុះ​ចិន ។ បច្ចុប្បន្ន កាំជ្រួច​មី​ស៊ី​ល​ជាង​១ ៥០០​ដើម​របស់​ចិន​បាន​បែរ​កាណុង​សំដៅទៅ​កោះ​តៃវ៉ាន់​ជាស្រេច ខណៈ​មហាអំណាច​ចិន​មាន​ទាហាន​សកម្ម​ចំនួន​ជាង​២​លាន​នាក់ រីឯ​តៃវ៉ាន់​វិញ​មាន​ទាហាន​សកម្ម​ត្រឹម​ចំនួន​ប្រមាណ​២០​ម៉ឺន​នាក់​ប៉ុណ្ណោះ ពោល​មិន​ស្មើនឹង​មួយ​កងពលធំ​របស់​ចិន​ផង ។​

Image may contain: sky and outdoor

​សព្វាវុធ​របស់​តៃវ៉ាន់ គឺ​ពឹងផ្អែក​ទាំងស្រុង​លើ​ការទិញ​ពី​សហរដ្ឋអាមេរិក ហើយ​ការធ្វើ​តេស្ត​សាកល្បង​ប្រសិទ្ធភាព​អាវុធ​ទាំងនោះ ជាពិសេស​ប្រភេទ​អាវុធ​មី​ស៊ី​ល​ត្រូវបាន​ធ្វើឡើង​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​ផ្ទាល់​តែម្តង ។​

Image may contain: outdoor

​កោះ​តៃវ៉ាន់​ដែល​បាន​ផ្តាច់ខ្លួន​ចេញពី​ចិន​នា​អំឡុង​ឆ្នាំ​១៩៤៩​នេះ មាន​ទំហំ​៣៦ ១៩៣​គីឡូម៉ែត្រ​ក្រឡា និង​មាន​ប្រជាជន​រស់នៅ​ជាង​២០​លាន​នាក់ ។ ពី​ទីក្រុង​តៃប៉ិ​(Taipei) នៃ​កោះ​តៃវ៉ាន់ ទៅ​ទីក្រុង​ប៉េកាំង (Beijing) ប្រទេស​ចិន​មាន​ចម្ងាយ​ប្រមាណ​១ ៧០០​គីឡូម៉ែត្រ ៕​

Image may contain: cloud, sky and outdoor

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.