ថ្ងៃ អង្គារ ទី ០៦ ខែ មិថុនា ឆ្នាំ ២០១៧

​ផល​នៃ​អំពើពុករលួយ ! កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ធៀន ស៊ុ​ង (TSG) ជាង​៧០​នាក់​ដួលសន្លប់​ពេល​បំពេញការងារ 

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅវេលា​ព្រឹក​នា​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៧​នេះ កម្មករ កម្មការិនី (​ភាគច្រើន​ជា​កម្មការិនី​) បម្រើ​ការងារ​នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ធៀន ស៊ុ​ង ខេ​ម​បូ​ឌា ហ្គា​មេន ខូ​អិ​ល​ធី​ឌី (TSG) ដែលមាន​ទីតាំង​ឋិត​នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​បានទទួល​រង​នូវ​ការដួលសន្លប់​ជា​បន្តបន្ទាប់​គ្នា​ដោយ​មិនទាន់​ដឹង​មូលហេតុ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា កម្មករ កម្មការិនី​រងគ្រោះ​ទាំងនោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​ឯកជន​ផ្សេងៗ​គ្នា ខណៈ​មន្ត្រី​ជំនាញ​ក៏​បាននិងកំពុង​ចុះ​ត្រួតពិនិត្យ​អំពី​ករណី​នេះហើយ ។​

​តាម​ការកត់សម្គាល់​ក​ន្ល​ង​មក​បានបង្ហាញ​ឲ្យ​ឃើញថា កម្មករ កម្មការិនី​បម្រើ​ការងារ​នៅតាម​បណ្តា​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​ជាច្រើន​ធ្លាប់​ទទួលរង​នូវ​ការដួលសន្លប់​ពេល​បំពេញការងារ​ដោយសារ​មូលហេតុ​ច្រើនយ៉ាង រួមមាន​៖ បញ្ហា​បរិស្ថាន​រោងចក្រ​(​ទីតាំង​ច​ង្អៀ​ត​ខ្វះ​ខ្យល់​ចេញ​-​ចូល​គ្រប់គ្រាន់ ប្រើ​ជាតិគីមី​កម្រិត​ខ្ពស់​…) បញ្ហា​លក្ខខណ្ឌ​ការងារ​មិនល្អ​(​ធ្វើការ​ថែម​ម៉ោង​លើស​កម្រិត​តាម​ការបង្ខិតបង្ខំ​ពី​សំណាក់​ថៅកែ​រោងចក្រ​…) បញ្ហា​សុខភាព​របស់​កម្មករ​ផ្ទាល់​(​ធ្វើ​ការងារ​ច្រើន​ម៉ោង ហូបចុក​មិន​គ្រប់គ្រាន់ ឬ​ហូបចុក​ចំណីអាហារ​ខ្វះ​អនាម័យ ដ្បិត​ទាំង​ការយល់ដឹង ទាំង​ជីវភាព​មាន​កម្រិត​ទាប​…) ខណៈ​បញ្ហា​បរិស្ថាន​រោងចក្រ និង​បញ្ហា​លក្ខខណ្ឌ​ការងារ​មិនល្អ​ប្រសើរ គឺជា​បច្ច័យ​អាក្រក់​បណ្តាលមកពី​ផល​នៃ​អំពើពុករលួយ និង​អសមត្ថភាព​របស់​ភាគី​ពាក់ព័ន្ធ ជាអាទិ៍ រាជរដ្ឋាភិបាល (​មន្ត្រី​បំពេញ​មុខងារ​) និង​សហជីព​…៕ 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.