ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

ជប៉ុន​បាញ់​បង្ហោះ​ផ្កាយរណប​ស៊ើបការណ៍​តាមដាន​សកម្មភាព​តេស្ត​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង 

​គេហទំព័រ Space បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៧​ម្សិលមិញ ជប៉ុន​បាន​បាញ់​បង្ហោះ​ផ្កាយរណប​ស៊ើបការណ៍​ប្រមូល​ទិន្នន័យ​ព័ត៌មាន​ធុន IGS Radar5 បញ្ជូន​ដោយ​កាំជ្រួច​មី​ស៊ី​ល​ធុន H-IIA ទៅកាន់​លំហ​អាកាស ដោយ​បាញ់​ចេញពី​មជ្ឈមណ្ឌល​អវកាស Tanegashima ឋិត​នៅ​ភាគខាងត្បូង​នៃ​ប្រទេស ដើម្បី​តាមដាន​សកម្មភាព​ការធ្វើ​តេស្ត​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង ។​

​ការបាញ់​បង្ហោះ​ផ្កាយរណប​ស៊ើបការណ៍ IGS Radar5 របស់​ជប៉ុន​នេះ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​គំរាមកំហែងរ​បស់​ប្រទេស​កូរ៉េខាងជើង​ថា នឹង​វាយប្រហារ​កម្ទេច​ទីតាំង​យោធា​របស់​សហរដ្ឋអាមេរិក ។​

​ផ្កាយរណប​ស៊ើប​ការ IGS Radar5 របស់​ជប៉ុន​បាន​បាញ់​បង្ហោះ​ទៅកាន់​លំហ​អាកាស​ជា​លើកដំបូង​នៅ​អំឡុង​ឆ្នាំ​២០០៣ ហើយ​ការបាញ់​បង្ហោះ​នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ គឺជា​ការបាញ់​បង្ហោះ​លើក​ទី​១៥ ។

​គួរ​រំលឹក​ជូន​ដែរ​ថា កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ ជប៉ុន​បាន​បាញ់​បង្ហោះ​ផ្កាយរណប​យោធា​ថ្មី​ទំនើប​ធុន DSN-2 ឬ Kirameki-2 ទៅកាន់​លំហ​អាកាស​ប្រកបដោយ​ជោគជ័យ​ដែល​បញ្ជូន​ដោយ​មី​ស៊ី​ល​ធុន H-IIA204 សម្រាប់​ការពារ​កាំជ្រួច​មី​ស៊ី​ល​របស់​សត្រូវ ជាពិសេស​ទប់ស្កាត់​នឹង​សមត្ថភាព​អាវុធ​មី​ស៊ី​ល​របស់​ប្រទេស​កូរ៉េខាងជើង​ដែល​កំពុង​គំរាមកំហែង​សព្វថ្ងៃ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.