ថ្ងៃ ព្រហស្បតិ៍ ទី ៣០ ខែ មីនា ឆ្នាំ ២០១៧

​យួន​កុន​ខ្លួន​រឿង​គីមី ! អស់ពី​ជប៉ុន និង​សហភាព​អឺរ៉ុប  ឥឡូវ​ដល់​អូស្ត្រាលី​និយាយ​អំពី​សត្វ​បង្គា​យួន​ផ្ទុក​ជាតិគីមី​បង្ក​ជំងឺ​ធ្ងន់ធ្ងរ 

​ក្រៅពី​សហភាព​អឺរ៉ុប ដែល​ធ្លាប់​ប្រុងប្រយ័ត្ន និង​រឹតបន្តឹង​លើ​ការ​នាំចូល​សត្វ​បង្គា​ស្រស់​ពី​ប្រទេស​វៀតណាម​នោះ គឺ​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៤​កន្លងទៅ ជប៉ុន​ក៏​ធ្លាប់បាន​ព្រមាន​បញ្ឈប់​ការ​នាំចូល​បង្គា​ស្រស់​ពី​ប្រទេស​វៀតណាម​ផងដែរ ដោយសារ​ជប៉ុន​បាន​រកឃើញថា​បង្គា​វៀតណាម​មាន​ផ្ទុក​សារធាតុ​គីមី Oxytetracycline ខ្ពស់​លើស​កម្រិត​កំណត់ ព្រមទាំង​ជប៉ុន​ក៏​ធ្លាប់​បញ្ជូន​បង្គា​វៀតណាម​ត្រឡប់មកវិញ​ទៀតផង ។ ឥឡូវនេះ ដល់​វេន​ប្រទេស​អូស្ត្រាលី​ក៏បាន​ចេញ​បម្រាម​ការនាំ​ចូល​បង្គា​ស្រស់​ពី​ប្រទេស​វៀតណាម ដោយ​ប្រទេស​អូស្ត្រាលី​អះអាងថា បង្គា​វៀតណាម​ជាប់​សង្ស័យ​បង្ក​ជំងឺ​ធ្ងន់ធ្ងរ​។​

Image may contain: food

​គេហទំព័រ​សារព័ត៌មាន Xinhua របស់​ចិន​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា ខាង​ភាគី​ប្រទេស​វៀតណាម​កំពុងធ្វើការ​តវ៉ា​ទៅនឹង​បម្រាម​នាំចូល​បង្គា​របស់​វៀតណាម​ពី​សំណាក់​ប្រទេស​អូស្ត្រាលី ។ លោក Tran Quoc Khanh អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​វៀតណាម​បានបញ្ជាក់​ឲ្យ​ដឹងថា ការដាក់​បម្រាម​របស់​ប្រទេស​អូស្ត្រាលី​លើ​ការ​នាំចូល​បង្គា​ពី​ប្រទេស​វៀតណាម​បាន​បង្ក​នូវ​ផល​អវិជ្ជមាន​យ៉ាងធ្ងន់ធ្ងរ​ដល់​ឧស្សាហកម្ម​វារីវប្បកម្ម​ប្រទេស​វៀតណាម និង​នាំ​ឲ្យ​អ្នក​នាំចេញ​បង្គា​របស់​វៀតណាម​ដែល​ផ្តោតទៅលើ​ទីផ្សារ​ប្រទេស​អូស្ត្រាលី​នឹង​ប្រឈម​ជាមួយ​ហានិភ័យ​ខ្ពស់បំផុត ។​

Image may contain: one or more people, people sitting and food

​គួរបញ្ជាក់​ជូន​ថា កាលពី​ឆ្នាំ​២០១៤​កន្លងទៅ​ដែល​ឧស្សាហកម្ម​នាំចេញ​បង្គា​របស់​ប្រទេស​វៀតណាម​មាន​បញ្ហា​ចម្រូងចម្រាស់​ជាមួយ​ប្រទេស​ជប៉ុន​នោះ គឺ​ការនាំចេញ​បង្គា​ស្រស់​របស់​វៀតណាម​ទៅកាន់​ទីផ្សារ​ប្រទេស​ជប៉ុន​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ទៅ​ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក ។ ដោយឡែក ការនាំចេញ​ទៅកាន់​ទីផ្សា​រ​ប្រទេស​អូស្ត្រាលី​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​៥០០​លាន​ដុល្លារ​អាមេរិក ៕ 

Image may contain: one or more people, people sitting, people eating and food

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.