ថ្ងៃ សៅរ៏ ទី ២៥ ខែ មីនា ឆ្នាំ ២០១៧

​បុរស​ជនជាតិ​យួន​ចំនួន​១០​នាក់​ដែល​លាក់ខ្លួន​ពួន​អាត្មា​រស់នៅ​ធ្វើការ​ក្នុង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​លើ​ទឹកដី​ខ្មែរ ត្រូវបាន​ក្របួច​ជាប់​

​វេលា​ម៉ោង​១៥​និង​៣៥​នាទី​រសៀល​នា​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៧​នេះ នៅត្រង់ចំណុច​សិប្បកម្ម​កែច្នៃ​ឈើ​មួយកន្លែង​ឋិត​នៅ​ផ្លូវ​លេខ​១០៣ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កងកម្លាំង​នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​មូលដ្ឋាន​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើមថ្កូវ ដឹកនាំ​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចុះ​ឆែកឆេរ​រកឃើញ​បុរស​ជនជាតិ​វៀតណាម​ចំនួន​១០​នាក់​លាក់ខ្លួន​ពួន​អាត្មា​រស់នៅ​ធ្វើការ​ខុសច្បាប់​លើទឹក​ដី​កម្ពុជា ។​

​បុរស​ជនជាតិ​វៀតណាម​ទាំង​១០​នាក់​ដែល​លាក់ខ្លួន​ពួន​អាត្មា​រស់នៅ​ធ្វើការ​ខុសច្បាប់​ក្នុង​សិប្បកម្ម​កែច្នៃ​ឈើ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បន្ត​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.