ថ្ងៃ អង្គារ ទី ០៦ ខែ មិថុនា ឆ្នាំ ២០១៧

​គ្រួសារ​សម្តេច​វិបុល​បញ្ញា សុខ អាន ត្រូវជា​ដន្លងដងស្នែង​បុរស​ខ្លាំង​បានប្រកាស​ជា​ផ្លូវការ​ហើយ​ថា សម្តេច​វិបុល​បញ្ញា សុខ អាន ទទួលមរណភាព​នា​ល្ងាច​នេះ 

​លោកជំទាវ អា​ន្នី សុខ អាន អនុប្រធាន​កាកបាទក្រហមកម្ពុជា និង​ត្រូវជា​ភរិយា​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​បានប្រកាស​ជា​ផ្លូវការ​រួចហើយ​ថា សម្តេច​វិបុល​បញ្ញា សុខ អាន បានទទួល​មរណភាព​ដោយ​រោគាពាធ​ក្នុង​ជន្មាយុ​៦៦​ឆ្នាំ នៅវេលា​ម៉ោង​១៨​និង​៣២​នាទី​ល្ងាច​នា​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧​នេះ​ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន ។​

​មរណភាព​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​អប្សរា និង​ត្រូវជា​ដន្លងដងស្នែង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កើតឡើង​បន្ទាប់ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ មាន​ជំងឺ​ធ្ងន់ធ្ងរ​រហូតដល់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បរទេស​អស់​រយៈពេល​ជាច្រើន​ខែ និង​ទើប​ទទួលបាន​គោរមងារ​ជា​«​សម្តេច​វិបុល​បញ្ញា​» រយៈពេល​០២​ថ្ងៃមុន​ប៉ុណ្ណោះ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/២៦៧ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧ ។​

 

​នៅសល់​រយៈពេល​តែ​០១​ខែ និង​០១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សម្តេច​វិបុល​បញ្ញា សុខ អាន នឹងមាន​អាយុ​គម្រប់​៦៧​ឆ្នាំ ឈានចូល​អាយុ​៦៨​ឆ្នាំ (​កើត​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​១៩៥០) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.