ទោះបីមានការតែងតាំងមុខតំណែងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិនដូចមានចែងក្នុងស្មារតីព្រះរាជក្រឹត្យលេខនស/រកត/០២១៧/២៤៧ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ខាងលើតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនាសម័យប្រជុំថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅថ្មីៗបែបនេះក៏ដោយ ក៏ព័ស្តុតាងជាក់ស្តែងបានបង្ហាញថា នៅក្នុងបញ្ជីឈ្មោះអគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងទូទាំងប្រទេសចំនួន១៦០នាក់ ដែលទទួលបានការធ្វើសមាហរណកម្មទៅក្នុងឋានន្តរស័ក្តិ និងថ្នាក់នៃព្រះរាជអាជ្ញាគិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦កន្លងទៅ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៦/១១៨២ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ និងបញ្ជីឈ្មោះ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាខេត្តបាត់ដំបងយ៉ាងតិចចំនួន៥នាក់ គឺមិនមានឈ្មោះ «តូច ភក្តី» ជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលនឹងត្រូវតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិននោះឡើយ ។
ដូច្នេះ សូមឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមេត្តាជួយស្វែងរកវែកមុខបុរសម្នាក់ឈ្មោះ «តូច ភក្តី» ដែលជាមនុស្សថ្លើមពាសមេឃហ៊ាន«បន្លំឈ្មោះ» ធ្វើជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាខេត្តបាត់ដំបង និងត្រៀមខ្លួនចូលកាន់តំណែងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន បង្កឲ្យមានរឿងអាស្រូវធំនៅក្នុងស្ថាប័នតុលាការនោះផង តើមានប្រភពមកពីណា និងនរណាជាអ្នកចេញមុខទទួលខុសត្រូវក្នុងរឿងអាស្រូវនេះ ? ៕