ថ្ងៃ អាទិត្យ ទី ១៩ ខែ មីនា ឆ្នាំ ២០១៧

អតីត​ប្រធាន​ធនាគារ​យួន​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​រឿង​ផ្តល់​ប្រាក់​កម្ចី​មិន​ប្រក្រតី​ មាន​ទំហំ​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​

​គេហទំព័រ​សារព័ត៌មាន​ក្នុងស្រុក​របស់​ប្រទេស​វៀតណាម​ បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹង​ថា​ អតីត​ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​វៀតណាម​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៧​ម្សិលមិញ​ ក្នុង​រឿង​ផ្តល់​ប្រាក់​កម្ចី​មិន​ប្រក្រតី​ដល់​អតិថិជន​ មាន​ទំហំ​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

Image may contain: 1 person, suit

​អតីត​ប្រធាន​ធនាគារ​វៀតណាម​ឈ្មោះ​ជា​ភាសា​វៀតណាម​ថា​ Dai​ Tin​ ឬ​ជា​ភាសា​អង់គ្លេស​ថា​ Trust​ Bank​ ដាក់​ទុន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ VANKHANH​ CO.,​ LTD​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​រំលោភ​លើ​បទ​ប្បញ្ញត្តិ​ផ្តល់​ប្រាក់​កម្ចី​ដល់​អតិថិជន​ ធ្វើ​ឲ្យ​ខាតបង់​ទឹកប្រាក់​អស់​រាប់រយ​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ​ គឺ​លោក​ Hoang​ Van​ Toan​ ខណៈ​បុគ្គលិក​ធនាគារ​ពាក់ព័ន្ធ​នឹង​លោក​ Hoang​ Van​ Toan​ មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​ទទួល​រង​ការ​ចោទប្រកាន់​ផង​ដែរ​ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.