ថ្ងៃ ពុធ ទី ១៧ ខែ ឧសភា ឆ្នាំ ២០១៧

ប៉ា​គី​ស្ថាន​សម្ព័ន្ធមិត្ត​របស់​ចិន​បាញ់​សាកល្បង​មី​ស៊ី​ល​វាយលុក​ធុន​ Babur-III​ ចេញពី​នាវាមុជទឹក​ប្រកបដោយ​ជោគជ័យ​

​គេហទំព័រ​សារព័ត៌មាន​ Reuters​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​ឲ្យ​ដឹង​ថា​ ប្រទេស​ប៉ា​គី​ស្ថាន​ដែល​ជា​ប្រទេស​សម្ព័ន្ធមិត្ត​ជាមួយ​ចិន​ និង​កំពុង​មាន​ជម្លោះ​បូរណភាព​ទឹកដី​ជាមួយ​ប្រទេស​ឥណ្ឌា​នោះ​ កាលពី​ថ្ងៃ​ម្សិលមិញ​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​វាយលុក​ធុន​ Babur-III​ របស់​ខ្លួន​ជា​លើក​ទី​១​ចេញពី​នាវាមុជទឹក​ប្រកបដោយ​ជោគជ័យ​ ។​

Image may contain: sky, cloud and outdoor

​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ប៉ា​គី​ស្ថាន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ មី​ស៊ី​ល​ធុន​ Babur-III​ ដែល​បាន​បាញ់​សាកល្បង​ជា​លើក​ទី​១​ចេញពី​នាវាមុជទឹក​ក្នុង​សមុទ្រ​ឥណ្ឌា​ទទួល​បាន​លទ្ធផល​ប្រកបដោយ​ជោគជ័យ​នោះ​ អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​៤៥០​គីឡូម៉ែត្រ​ និង​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​ទៀត​ផង​ ។​

Image may contain: sky, cloud and outdoor

​មី​ស៊ី​ល​វាយលុក​ធុន​ Babur-III​ របស់​ប៉ា​គី​ស្ថាន​បាន​ធ្វើ​ទំនើប​កម្ម​ចេញពី​មី​ស៊ី​ល​ធុន​ Babur-II​ ដែល​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​អំឡុង​ឆ្នាំ​២០០៥​ ។​ មី​ស៊ី​ល​ប្រភេទ​នេះ​មាន​ប្រវែង​៦,២៥​ម៉ែត្រ​ ទម្ងន់​ប្រមាណ​១,៥​តោន​ អាច​បាញ់​ក្នុង​ល្បឿន​៨៨០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ និង​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ ។​

Image may contain: sky, outdoor and nature

​ក្រុម​អ្នកវិភាគ​ព្រឹត្តិការណ៍​អន្តរជាតិ​បាន​លើក​ឡើង​ថា​ ការ​ធ្វើ​ទំនើប​កម្ម​ និង​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​វាយលុក​ធុន​ Babur-III​ ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​ប្រទេស​ប៉ា​គី​ស្ថាន​នេះ​ នឹង​អាច​បង្ក​ឲ្យ​មាន​សភាព​តានតឹង​បន្ថែម​ទៀត​ក្នុង​រឿង​ជម្លោះទឹកដី​ជាមួយ​ប្រទេស​ឥណ្ឌា​ដែល​ជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​ដូច​គ្នា​ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.