ថ្ងៃ សៅរ៏ ទី ២៥ ខែ មីនា ឆ្នាំ ២០១៧

លោក​ប្រធានាធិបតី Donald Trump ប្រកាស​លុបបំបាត់​ពាក្យ​ថា « អាមេរិក​ចាញ់​ប្រៀប​ក្នុងការ​ប្រកួតប្រជែង​សព្វាវុធ »

​នៅសល់​រយៈពេល​តែ​ជាង​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ លោក Donald Trump នឹង​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក ខណៈ​លោក​ប្រធានាធិបតី​ថ្មី​សហរដ្ឋអាមេរិក​រូបនេះ​បានប្រកាស​ឲ្យ​ដឹង​រួចជាស្រេច​ហើយ​ថា « នឹងមាន​ការប្រកួតប្រជែង​សព្វាវុធ » ពោលគឺ​លោក Donald Trump ប្ដេជ្ញា​ថា​នឹង​លុបបំបាត់​នូវ​ពាក្យ​ថា « អាមេរិក​ចាញ់​ប្រៀប​ក្នុងការ​ប្រកួតប្រជែង​សព្វាវុធ » ។​

Image may contain: outdoor

​ការប្រកាស​របស់លោក Donald Trump ដូច្នេះ គឺ​ស្របគ្នា​ទៅនឹង​អត្ថបទ​មួយ​ចុះផ្សាយ​នៅក្នុង​សារព័ត៌មាន USA Today សរសេរ​ដោយ​លោក David A.Andelman អ្នកសារព័ត៌មាន​អាមេរិក​ដ៏​ល្បីឈ្មោះ​មាន​ចំណងជើង​ថា « លើក​នេះ​អាមេរិក​បាន​ចាញ់​នៅក្នុង​ការប្រកួតប្រជែង​សព្វាវុធ » ។ លោក David A.Andelman បាន​គូសបញ្ជាក់ថា ទោះបី​សព្វាវុធ​សហរដ្ឋអាមេរិក​បច្ចុប្បន្ន​នៅមាន​អានុភាព និង​ប្រសិទ្ធភាព​ប្រើប្រាស់​ក៏ពិតមែន តែ​អាមេរិក​ខកខាន​ផលិត​នូវ​សព្វាវុធ​ថ្មី​ទំនើបៗ​អស់​ជាច្រើន​ឆ្នាំ​មកហើយ ខណៈ​មហាអំណាច​រុស្ស៊ី និង​ប្រទេស​ចិន​បាន​ផលិត​នូវ​សព្វាវុធ​ថ្មីៗ​ជាច្រើន ទាំង​យន្ដហោះ​ចម្បាំង ទាំង​កាំជ្រួច​មី​ស៊ី​ល ទាំង​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល …​។ ក្នុង​រយៈពេល​ប្រមាណ​៥​ឆ្នាំ​ខាងមុខ​ទៀត សម្ភារៈ​បរិក្ខារ​យោធា​របស់​រុស្ស៊ី​ដល់​ទៅ​៧០​ភាគរយ​សុទ្ធតែ​ថ្មីៗ​ទាំងអស់ ។​

Image may contain: airplane and outdoor

​សកម្មភាព​នៃ​ការប្រកួតប្រជែង​សព្វាវុធ​ទាំង​ការផលិត ទាំង​ការបញ្ជាទិញ​នៅលើ​ពិភពលោក​បានកើត​មាន​ឡើងជា​លំដាប់ ដោយសារ​មានការ​ពង្រីក​អំណាចរ​បស់​បណ្ដា​ប្រទេស​មួយចំនួន​ផង និង​ដោយសារ​មាន​វិវាទ​ដែន​អធិបតេយ្យភាព​រវាង​បណ្ដា​ប្រទេស​នីមួយៗ​ជាច្រើន​ផង ។​

No automatic alt text available.

​សក្ដានុពល​ទីផ្សារ​លក់​សព្វាវុធ​រប​ស់​សហរដ្ឋអាមេរិក​ទៅកាន់​បរទេស​កាលពី​អំឡុង​ឆ្នាំ​២០១៥​កន្លងទៅ​អាច​ប្រមូល​ចំណូល​បាន​ដល់​ទៅ​៤០​ពាន់​លាន​ដុល្លារ គឺ​ជាប់​លំដាប់​កំពូល​ខាង​ជំនួញ​អាវុធ​លើ​ពិភពលោក ។​

Image may contain: outdoor

​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦​កន្លងទៅ លោក Ashton Carter រដ្ឋមន្ដ្រី​ការពារជាតិ​សហរដ្ឋអាមេរិក​បានបញ្ជាក់​ឲ្យ​ដឹងថា អាវុធ​នុយក្លេអ៊ែរ​រប​ស់​អាមេរិក​ដែល​រក្សាទុក​នៅក្នុង​ឃ្លាំង​ប្រមាណ​៤ ៧០០​គ្រាប់ ដូចជា​គ្រាប់បែកនុយក្លេអ៊ែរ B-61 នាវាមុជទឹក និង​គ្រាប់​កាំជ្រួច​មី​ស៊ី​ល​នឹង​ត្រូវធ្វើ​ទំនើបកម្ម និង​អភិវឌ្ឍ​ថ្មី​បន្ថែម​ដើម្បី​ជំនួស​នូវ​សព្វាវុធ​ចាស់ៗ​ដែល​បាន​ផលិត​តាំងពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​៦០​មក ដោយ​ត្រូវ​ការចំណាយ​ទឹកប្រាក់​អស់​ប្រមាណ​១០៨​ពាន់​លាន​ដុល្លារ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.