ថ្ងៃ ចន្ទ ទី ១៦ ខែ មករា ឆ្នាំ ២០១៧

សមត្ថកិច្ច​ទទួលស្គាល់​ថា​ ជនល្មើស​ដែល​បង្ក្រាប​បាន​ គឺ​ភាគច្រើន​រហូត​ដល់​៩០%​បាន​ប្រើប្រាស់​គ្រឿងញៀន​

​ថ្លែង​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​មួយ​កាលពី​រសៀល​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៧​កន្លង​ទៅ​ នៅ​ភូមិ​ក្បាលដំរី​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ លោក​វរសេនីយ៍ឯក​ យឹ​ម​ សា​រ៉ា​ន់​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ឲ្យ​ដឹង​ថា​ ជនល្មើស​គ្រប់​រូបភាព​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ គឺ​ភាគច្រើន​រហូត​ដល់​៩០%​បាន​ប្រើប្រាស់​គ្រឿងញៀន​ ។​

drug-1

​ចាប់ពី​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១៧​ រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៧​ខាង​មុខ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ខណៈ​ករណី​គ្រឿងញៀន​នៅ​កម្ពុជា​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ បាន​រាតត្បាត​ពី​ទីក្រុង​រហូត​ដល់​ជនបទ​ និង​ក្នុង​ពន្ធនាគារ​ជាទី​តាំង​ឃុំឃាំង​មនុស្ស​ថែម​ទៀត​ ហើយ​លទ្ធផល​នៃ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ គឺ​ត្រឹម​កម្រិត​អ្នក​ប្រើប្រាស់​ និង​ចែកចាយ​ថ្នាំ​ញៀន​តូចតាច​ ឬ​ក្រោម​រូបភាព​កាច់​កុង​ផ្ទៃក្នុង​ខ្លះៗ​ប៉ុណ្ណោះ​ រីឯ​ជន​អ្នកមាន​អំណាច​គ្រាក់ៗ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បាន​និង​កំពុង​កើប​លុយ​ដាក់​ហោប៉ៅ​ធ្វើ​ជា​អ្នក​មានបាន​យ៉ាង​ហ៊ឺហា​ ។​

drug-2

​បច្ច័យ​អាក្រក់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​នៅ​កម្ពុជា​ ដែល​នាំ​ចូល​ ឬ​សំយោគ​ដោយ​ក្រុម​ឈ្មួញ​គ្រាក់ៗ​ និង​មន្ត្រី​មាន​អំណាច​មិន​អាច​ប៉ះពាល់​បាន​ រួម​មាន​ជា​អាទិ៍​ ៖​ ១-​ខាតបង់​ប្រាក់​កាស​ ,​ ២-​ប៉ះពាល់​ដល់​សុខភាព​,​ ៣-​បាត់បង់​ការ​សិក្សា​ និង​កម្លាំង​ពលកម្ម​របស់​សង្គម​ និង​៤-​បង្ក​បទល្មើស​ផ្សេងៗ​…​។​

drug-4

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​លាន់មាត់​ថា​ សូ​ម្បី​ឈើ​ល្មើសច្បាប់​ដឹក​តាម​ឡាន​ និង​ម៉ូតូ​ អាច​មើលឃើញ​ជា​ហូរហែ​ គឺ​អាជ្ញាធរ​បង្ក្រាប​មិន​បាន​ផង​ រហូត​ដល់​ភ្នំ​ធ្លាប់​មាន​ព្រៃឈើ​ឡើង​ត្រងោល​អស់​ ចុះ​ទម្រាំ​គ្រឿងញៀន​អាច​ដាក់​ក្នុង​ហោប៉ៅ​បាន​ តើ​ឆន្ទៈ​រាជរដ្ឋាភិបាល​កម្ពុជា​របៀប​បច្ចុប្បន្ន​អាច​ប្រយុទ្ធ​ប្រឆាំង​បាន​ដែរ​ឬទេ​ ?​ មាន​ន័យ​ថា​ ពិបាក​នឹង​ជឿ​ខ្លាំង​ណាស់​ !​ ៕​

Loading...
Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.