ថ្ងៃ អាទិត្យ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧

ញាក់សាច់​ !​ រយៈពេល​ត្រឹម​៣​ឆ្នាំ​ក្រៅពី​មាន​ទីប្រឹក្សា​ជាង​៤០​នាក់​ ជំនួយការ​ជាង​៤០​នាក់​ បុរស​ខ្លាំង​នៅ​មាន​ក្រុម​លេខា​ជិត​១៥០​នាក់​ទៀត​

​ក្នុង​រយៈពេល​ត្រឹម​ប្រមាណ​៣​ឆ្នាំ​ ចាប់តាំងពី​បង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩០៣​ ចុះ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣​មក​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ ក្រៅពី​មាន​ទីប្រឹក្សា​ជាង​៤០​នាក់​ មាន​ឋានៈ​ស្មើ​រហូត​ដល់​ទេស​រដ្ឋមន្ត្រី​តាម​លំដាប់​ និង​មាន​ជំនួយការ​ជាង​៤០​នាក់​ មាន​ឋានៈ​ស្មើ​រហូត​ដល់​រដ្ឋលេខាធិការ​តាម​លំដាប់​នោះ​ គឺ​នៅ​មាន​សមាជិក​ក្រុម​លេខា​ ឬ​ហៅ​កាត់​ថា​ក្រុម​លេខា​ចំនួន​ជិត​១៥០​នាក់​ទៀត​ ដែល​មាន​ឋានៈ​ស្មើ​ចាប់ពី​ប្រធាន​នាយកដ្ឋាន​ អគ្គនាយករង​ អគ្គនាយក​ រហូត​ដល់​អនុរដ្ឋលេខាធិការ​ ខណៈ​កាលពី​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៤​នៃ​រដ្ឋសភា​ បុរស​ខ្លាំង​ក៏​មាន​ក្រុម​លេខា​យ៉ាង​ហោច​ណាស់​ក៏​ជិត​១០០​នាក់​ដែរ​ ។​

i-chhean

​តាម​ការ​កត់សម្គាល់​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ក្រុម​មន្ត្រីរាជការ​ទាំង​ឋិត​ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​ ទាំង​ឋិត​ក្នុង​ក្របខ័ណ្ឌ​មុខងារ​នយោបាយ​ ដែល​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ប្តូរផ្តាច់​ឥត​ងាករេ​ គឺ​ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​ ឬ​ក្រុម​លេខា​របស់​បុរស​ខ្លាំង​ក្រោម​រូបភាព​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ។​

pankhem-bunthan1

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ គ្មាន​ទេ​ ឬ​កម្រ​ណាស់​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ពោរពេញ​ដោយ​សមត្ថភាព​មាន​ទីប្រឹក្សា​ ជំនួយការ​ និង​ក្រុម​លេខា​ចំនួន​ច្រើន​ដូច​ស្រមោច​នោះ​ ប៉ុន្តែ​សម្រាប់​បុរស​ខ្លាំង​នៃ​កម្ពុជា​ គឺ​គ្រាន់​ជា​យុទ្ធសាស្ត្រ​ និង​វិធីសាស្ត្រ​ប្រមូលផ្តុំ​មនុស្ស​ក្រោម​រូបភាព​បន្សុទ្ធកម្ម​ម​កម្លាំង​ ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន​ប៉ុណ្ណោះ​ ទោះបី​បង្ក​ឲ្យ​កើត​មាន​អភិបាលកិច្ច​អាក្រក់​ និង​ចំណាយ​ថវិកាជាតិ​ខ្ជះខ្ជាយ​ នៅ​លើ​គំនរ​ញើស​ឈាម​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​យ៉ាងណា​ក៏​ដោយ​ ៕​

ek-side

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.