ថ្ងៃ សៅរ៏ ទី ១៨ ខែ កម្ភៈ ឆ្នាំ ២០១៧

ប្រទេសមហាអំណាចកំពុងផ្ដោតអារម្មណ៍ខ្លាំងទៅលើការផលិតអាវុធឡាស៊ែរ « Laser Weapon »ដ៏មានអានុភាព

ក្រៅពីសហរដ្ឋអាមេរិកដែលធ្លាប់ប្រកាសដាក់ឲ្យប្រើប្រាស់ និងកំពុងធ្វើទំនើបកម្មនូវអាវុធឡាស៊ែរ « Laser Weapon System » របស់ខ្លួននោះ គឺអង់គ្លេសក៏កំពុងធ្វើតេស្ដពិសោធន៍នូវអាវុធប្រភេទ Laser នេះដែរក្នុងគោលបំណងដោះស្រាយដល់កងកម្លាំងទាហានអង់គ្លេសបាន និងកំពុងប្រឈមមុខសព្វថ្ងៃ ។

Image may contain: sky, outdoor and nature

គេហទំព័រសារព័ត៌មាន BBC បានផ្សព្វផ្សាយកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ម្សិលមិញឲ្យដឹងថា អង់គ្លេសសម្រេចចិត្តចំណាយប្រាក់ចំនួន៣០លានផោន ឬស្មើនឹងប្រមាណ៣៧លានដុល្លារអាមេរិកដើម្បីឲ្យមន្ទីរពិសោធន៍វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យាវិស័យការពារជាតិធ្វើតេស្សពិសោធន៍ទៅលើគំរូអាវុធ Laser រហូតដល់ឆ្នាំ២០១៩ខាងមុខ ។

Image may contain: sky, night and outdoor

សហរដ្ឋអាមេរិកធ្លាប់បានសាកល្បងដោយជោគជ័យរួចហើយនូវអានុភាព និងប្រសិទ្ធភាពអាវុធ Laser របស់ខ្លួន គឺអាចបាញ់កម្ទេចគោលដៅសត្រូវក្នុងរយៈចម្ងាយជាង២០០គីឡូម៉ែត្រដោយល្បឿនលឿនបំផុតរហូតដល់ប្រមាណជាង១០ ៨០០គីឡូម៉ែត្រក្នុង១ម៉ោង ។

Image may contain: cloud, sky, ocean, outdoor, water and nature

តាមគេហទំព័រសារព័ត៌មាន Daily Mail របស់អង់គ្លេសបានផ្សព្វផ្សាយឲ្យដឹងថា កងកម្លាំងទាហានអាមេរិកនឹងធ្វើទំនើបកម្មទៅលើអាវុធ Laser របស់ខ្លួនយ៉ាងពេញទំហឹងនៅឆ្នាំ២០២៣ខាងមុខសម្រាប់បំពាក់ឲ្យយន្ដហោះគ្មានមនុស្សបើកទប់ទល់នឹងកាំជ្រួចមីស៊ីលរបស់សត្រូវ ៕

Loading...
Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.