ថ្ងៃ សៅរ៏ ទី ២៥ ខែ មីនា ឆ្នាំ ២០១៧

ត្រី​ធូ​ណា​ «Tuna»​ មួយ​ក្បាល​ទម្ងន់​ជាង​២០០​គីឡូក្រាម​ លក់​ដេញថ្លៃ​បាន​ជាង​៦០​ម៉ឺន​ដុល្លារ​

​គេហទំព័រ​ Theguardian​ បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹង​ថា​ ត្រី​ធូ​ណា​ «Tuna»​ ព្រុយ​ខៀវ​មួយ​ក្បាលមាន​ទម្ងន់​២១២​គីឡូក្រាម​ ដែល​អ្នកនេសាទ​ចាប់​បាន​ពី​ក្នុង​សមុទ្រ​ Oma​ ឋិត​នៅ​ភាគ​ខាងជើង​ប្រទេស​ជប៉ុន​ ត្រូវ​បាន​គេ​យក​មក​ដាក់​លក់​ដេញថ្លៃ​ប្រចាំឆ្នាំ​នៅ​ផ្សារ​ Tsukiji​ ក្នុង​ទីក្រុង​តូ​ក្យូ​ ប្រទេស​ជប៉ុន​ ដោយ​លក់​បាន​តម្លៃ​ ៥០០​ ០០០​ផោន​ ឬ​ស្មើនឹង​ប្រមាណ​៦១៧​ ០០០​ដុល្លារ​អា​មេ​រិ​ក​ ។​

No automatic alt text available.

​លោក​ Kiyoshi​ Kimura​ ជនជាតិ​ជប៉ុន​ អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន​ Sushi​ Zanmai​ ជា​អ្នក​ដេញថ្លៃ​បាន​ ដោយសារ​គាត់​ឲ្យ​តម្លៃ​ថ្លៃ​ជាង​គូប្រកួត​ប្រជែង​ដែល​ចូលរួម​ដេញថ្លៃ​ផ្សេង​ទៀត​ ។​ ការ​ដេញថ្លៃ​ទិញ​ត្រី​ Tuna​ ព្រុយ​ខៀវ​នេះ​បាន​ លោក​ Kiyoshi​ Kimura​ ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា​ជា​ ស្តេច​ត្រី​ធូ​ណា​ «​ Tuna​ King​ »​ ។​

Image may contain: one or more people

​ត្រី​ធូ​ណា​ព្រុយ​ខៀវ​ «Bluefin​ Tuna»​ អាចមាន​ប្រវែង​ដល់​៤,៦​ម៉ែត្រ​ ទម្ងន់​ដល់​៦៨៤​គីឡូក្រាម​ និង​អាច​ហែល​បាន​ក្នុង​រយៈ​ចម្ងាយ​ប្រមាណ​៧៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ ព្រមទាំង​អាចរ​ស់បាន​ដល់​អាយុ​៥០​ឆ្នាំ​ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.