ថ្ងៃ ពុធ ទី ១៨ ខែ តុលា ឆ្នាំ ២០១៧

អស្ចារ្យ​ !​ បុរស​ខ្លាំង​ត្រូវ​បាន​មន្ត្រី​ក្រោម​ឱវាទ​ទំយើ​ឲ្យ​ក្លាយជា​ «​ព្រះមហាក្សត្រ​» ហើយ

​សារព័ត៌មាន​មួយ​ឈ្មោះ​នគរធំ​ឆ្នាំ​ទី​២២​ លេខ​១៣៣៧​ ចេញផ្សាយ​ថ្ងៃ​ពុធ​ ទី​០៤​ ខែមករា​ ឆ្នាំ​២០១៧​ម្សិលមិញ​ បាន​បោះពុម្ព​នូវ​សារ​ជូនពរ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​អាពាហ៍ពិពាហ៍​៤១​ឆ្នាំ​(៥​ មក​រា​ ១៩៧៦-៥​ មក​រា​ ២០១៧)​ របស់​ឯកឧត្តម​ លឹ​ម​ គាន​ហោ​ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​ និង​ឯកឧត្តម​ អោ​ក​ បូ​រ៉ា​ អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា​ ដោយ​ប្រើ​ពាក្យពេចន៍​ហៅ​បុរស​ខ្លាំង​ថា​ «​ទូលព្រះបង្គំ​»​ ។​

wish-hun-sen1

​ប្រិ​យ​មិត្ត​អ្នក​អាន​ពិតជា​មានការ​ភ្ញាក់ផ្អើល និងហួសចិត្ត​នៅ​ពេល​ដែល​បានឃើញ​សារ​ជូនពរ​របស់​ឯកឧត្តម​ លឹ​ម​ គាន​ហោ​ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​ និង​ឯកឧត្តម​ អោ​ក​ បូ​រ៉ា​ អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា​ តាម​រយៈ​សារព័ត៌មាន​នគរធំ​បែប​នេះ​ ពោល​គឺ​មន្ត្រី​ក្រោម​ឱវាទ​របស់​បុរស​ខ្លាំង​បាន​និង​កំពុង​ទំយើ​ផ្តល់​ឋានៈ​ជូន​បុរស​ខ្លាំង​ឲ្យ​ក្លាយទៅជា​ «​ព្រះមហាក្សត្រ​»​ ដោយ​ប្រើ​ពាក្យពេចន៍​ហៅ​សុទ្ធតែ​ «​ទូលព្រះបង្គំ​»​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ឈ្វេងយល់​ឃើញ​ថា​ មន្ត្រិក្រោមឱវាទរបស់បុរស​ខ្លាំង​មាន​បំណង​ដំឡើង​ប្ញ​ទ្ធិ​អំណាចឲ្យមេ​របស់​ខ្លួន​ក្លាយទៅជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាត់​ទៅ​ហើយ ?​ ៕​

wish-hun-sen

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.